* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasina ប្រកាសគ្រោងវិលត្រឡប់ចូលប្រទេសវិញ នៅខែធ្នូ ចុងឆ្នាំនេះ ក្រោយរត់ភៀសខ្លួនកាលពី២ឆ្នាំមុន (Video inside)

10-07-2026 16:59

(ញូវដែលី)៖ អតីតមេដឹកនាំបង់ក្លាដែស លោកស្រី Sheikh Hasina ដែលប្រឈមមុខទោសប្រហារជិវិត នៅក្នុងប្រទេសរបស់លោកស្រី ហើយជាទីដែលគណបក្សលោកស្រី ត្រូវជាប់បម្រាមនយោបាយ បានប្រកាសថា លោកស្រី រួមជាមួយសមាជិកជាន់ខ្ពស់របស់បក្ស គ្រោងវិលត្រឡប់ពីការនិរទេសខ្លួននៅប្រទេសឥណ្ឌាវិញ អំឡុងខែធ្នូ ចុងឆ្នាំនេះ រួចហើយចូលបង្ហាញខ្លួននៅតុលាការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងកិច្ចសម្ភាសតាមទូរសព្ទជាមួយ Reuters លោកស្រី Hasina បាននិយាយយ៉ាងដូច្នេះថា «ពួកគេប្រហែលអាចចាប់ខ្លួនខ្ញុំ នៅពេលខ្ញុំត្រឡប់ទៅវិញ... ពួកគេថែមទាំងអាចសម្លាប់ខ្ញុំទៀតផង។ ទោះជាបែបនេះក្តី ខ្ញុំនៅតែត្រូវត្រឡប់ទៅវិញ។ ទោះ​សេចក្តីស្លាប់មកដល់ក៏ដោយ ខ្ញុំចង់ឱ្យវាកើតឡើងនៅក្នុងទឹកដីរបស់ខ្ញុំផ្ទាល់ ជាទីដែលឪពុកម្តាយខ្ញុំត្រូវបានបញ្ចុះ និងជាទីដែល​ញើសឈាមរបស់ពួកគាត់ ត្រូវបានសម្រក់»។ លោកស្រីបានអះអាងថា មូលហេតុដែលនាំឱ្យលោកស្រីបង្ខំចិត្តរត់ភៀសខ្លួន គឺដោយសារការគំរាមកំហែងចំពោះអាយុជីវិតលោកស្រី ខណៈដែលហ្វូងបាតុករនាំគ្នាសម្រុកឆ្ពោះទៅរកកន្លែងស្នាក់នៅរបស់លោកស្រីផ្ទាល់។

គួរបញ្ជាក់ថា លោកស្រី Hasina សព្វថ្ងៃមានវ័យ៧៨ឆ្នាំ បានរត់ចេញពីប្រទេសបង់ក្លាដែស កាលពីឆ្នាំ២០២៤ ក្រោយចលនាបាតុកម្មដ៏កក្រើកបានផ្ទុះឡើង ហើយវាបានបិទបញ្ចប់ រយៈពេលកាន់អំណាចសរុបខ្ទង់២០ឆ្នាំ របស់លោកស្រីក្នុងនាមជានាយករដ្ឋមន្រ្តី។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ តុលាការឧក្រិដ្ឋកម្មសង្រ្គាមរបស់បង់ក្លាដែស បានផ្ទន្ទាទោសប្រហារជីវិតលោកស្រីដោយកំបាំងមុខ សម្រាប់ការចេញបញ្ជាឱ្យ​មានការបង្រ្កាបយ៉ាងប្រល័យ ចំពោះចលនាបះបោរដឹកនាំដោយក្រុមនិស្សិត ដែលបើតាមរបាយការណ៍ UN បានផ្តាច់ជីវិត​មនុស្សសរុបប្រហែល១៤០០នាក់៕