* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ហ្វីលីពីនរាយការណ៍ពីការផ្ទុះជំងឺផ្តាសាយបក្សីក្នុងចំណោមបក្សីចិញ្ចឹមតាមផ្ទះ (Video inside)

10-07-2026 19:36

(ប៉ារីស)៖ អង្គការសុខភាពសត្វពិភពលោក (WOAH) បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសហ្វីលីពីនបានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីប្រភេទ H5N1 ដ៏កាចសាហាវ នៅក្នុងចំណោមបក្សីដែលប្រជាពលរដ្ឋចិញ្ចឹមនៅតាមផ្ទះ ក្នុងខេត្ត Oriental Mindoro។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការរីករាលដាលនៃជំងឺផ្តាសាយបក្សីនេះ កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីរដ្ឋាភិបាល និងអ្នកប្រកបរបរចិញ្ចឹមបក្សី បន្ទាប់ពីជំងឺនេះបានបំផ្លិចបំផ្លាញសត្វបក្សីរាប់លានក្បាលនៅជុំវិញពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ចង្វាក់ផ្គត់ផ្គង់ ជំរុញឱ្យតម្លៃស្បៀងអាហារឡើងថ្លៃ និងបង្កើនហានិភ័យនៃការឆ្លងមកកាន់មនុស្សផងដែរ។

ទីភ្នាក់ងារ WOAH ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដោយផ្អែកតាមរបាយការណ៍របស់អាជ្ញាធរហ្វីលីពីន បានបញ្ជាក់ថា វីរុស H5N1 នេះត្រូវបានរកឃើញនៅលើហ្វូងបក្សីចំនួន ៣៩ក្បាល នៅក្នុងទីប្រជុំជន Capalan។ ក្រោយការរកឃើញនេះ សត្វបក្សីទាំងអស់នោះត្រូវបានកម្ទេចចោលភ្លាមៗ ដើម្បីជាវិធានការការពារការរាលដាលជាបន្តបន្ទាប់៕