* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា- កម្ពុជា និងមីយ៉ាន់ម៉ា ប្តេជ្ញាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ការជួញដូរមនុស្ស, ការជួញដូរគ្រឿងញៀន និងបទឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វិមានក្រឹមឡាំងពិចារណាអនុញ្ញាតឱ្យតួកគីលក់ប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ដើម្បីបើកផ្លូវទិញ F-35 ពីអាមេរិក (Video inside)

10-07-2026 20:43

(ម៉ូស្គូ)៖ វិមានក្រឹមឡាំង បានឱ្យដឹងនៅថ្ងៃសុក្រថា ខ្លួនកំពុងពិភាក្សាថាតើគួរអនុញ្ញាតឱ្យប្រទេសតួកគី​ លក់ប្រព័ន្ធការពារមីស៊ីល S-400 ដែលផលិតដោយរុស្ស៊ីចេញឬយ៉ាងណា ចំពេលមានសេចក្តីរាយការណ៍ថា ទីក្រុងអង់ការ៉ា (Ankara) មានផែនការលក់ប្រព័ន្ធមីស៊ីលនេះចេញ ដើម្បីជាថ្នូរនឹងការដែលទីក្រុងវ៉ាស៊ីនតោន អនុញ្ញាតឱ្យខ្លួនអាចទិញយន្តហោះចម្បាំង F-35 របស់អាមេរិកបាន។ នេះបើតាមការចេញផ្សាយដោយបទីភ្នាក់ងារសារព័ត៌មាន AFP។

គួររំលឹកថា កាលពីឆ្នាំ២០១៩ តួកគីដែលជាសមាជិកអង្គការណាតូ (NATO) ត្រូវបានអាមេរិកដកចេញពីកម្មវិធីទិញយន្តហោះចម្បាំង F-35 បន្ទាប់ពីតួកគីបានទទួលប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ី ដែលជាប្រព័ន្ធសព្វាវុធដែលអាមេរិកបានព្រមានយ៉ាងច្បាស់កុំឱ្យទិញ។ កាលពីថ្ងៃសុក្រ សារព័ត៌មានគាំទ្ររដ្ឋាភិបាលតួកគី Hurriyet បានរាយការណ៍ថា ទីក្រុងអង់ការ៉ាបានលក់ប្រព័ន្ធ S-400 ទាំងនោះបន្តទៅឱ្យប្រទេសនៅតំបន់ឈូងសមុទ្រមួយរួចទៅហើយ។ ឆ្លើយតបនឹងរបាយការណ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានបញ្ជាក់យ៉ាងខ្លីថា៖ «យើងធ្លាប់មានទំនាក់ទំនងជាមួយភាគីតួកគីជុំវិញបញ្ហានេះ ហើយយើងនឹងបន្តពិភាក្សាជាមួយពួកគេលើរឿងនេះបន្តទៀត»។

ការសម្រេចចិត្តទិញប្រព័ន្ធ S-400 ពីរុស្ស៊ីក្នុងឆ្នាំ២០១៧ បានកើតឡើងស្របពេលដែលទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា និងវ៉ាស៊ីនតោន មានភាពរកាំរកូសជុំវិញសង្គ្រាមនៅស៊ីរី។ សកម្មភាពនេះបានរងការរិះគន់ពីសមាជិកណាតូផ្សេងទៀត និងបណ្តាលឱ្យអាមេរិកដាក់ទណ្ឌកម្មលើតួកគី ព្រមទាំងរារាំងមិនឱ្យតួកគីទទួលបានយន្តហោះ F-35 ដែលខ្លួនបានបង់ប្រាក់រួចហើយនោះទេ។

ទោះជាយ៉ាងណា ក្នុងជំនួបជាមួយប្រធានាធិបតីតួកគី លោក តៃយីប អេដូហ្គាន់ (Recep Tayyip Erdogan) កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោក «នឹងពិចារណា» អញ្ជើញតួកគីឱ្យចូលរួមក្នុងកម្មវិធី F-35 ឡើងវិញ ដោយលោកបានសរសើរតួកគីថាជាប្រទេសស្មោះត្រង់ និងបានសន្យាដកទណ្ឌកម្មចេញវិញផងដែរ។ ទោះបីជាមានការបើកផ្លូវពីអាមេរិកក្តី ប៉ុន្តែដើម្បីអាចលក់ប្រព័ន្ធ S-400 ទាំងនោះចេញបាន តួកគីចាំបាច់ត្រូវតែទទួលបានការយល់ព្រមពីប្រទេសរុស្ស៊ីជាមុនសិន ព្រោះខ្លួនមិនមានអាជ្ញាប័ណ្ណក្នុងការនាំចេញបន្តនោះឡើយ៕