* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មនុស្សជាង ១៤០០០នាក់ត្រូវបានជម្លៀស ខណៈតៃវ៉ាន់ត្រៀមទប់ទល់នឹងព្យុះទីហ្វុង Bavi (Video inside)

11-07-2026 08:56

(តៃប៉ិ)៖ អាជ្ញាធរកោះតៃវ៉ាន់ បានជម្លៀសប្រជាជនជាង ១៤០០០នាក់ ដែលភាគច្រើននៃពួកគេត្រូវបានជម្លៀសចេញពីតំបន់ភ្នំ ខណៈ ដែនកោះមួយនេះបានផ្អាកសកម្មភាពមួយចំនួន ដូចជាបិទសាលារៀនបណ្ដោះអាសន្ន និងលុបចោលជើងហោះហើរ ជាវិធានការបង្ការការពារទប់ទល់នឹងព្យុះទីហ្វុង Bavi ដែលត្រូវបានរំពឹងថានឹងនាំមកជាមួយនូវភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្យុះទីហ្វុង Bavi ដែលបានថមថយចុះឥទ្ធិពលនឹងមិនបក់បោកវាយប្រហារដោយផ្ទាល់លើតំបន់ដីគោកនៃកោះតៃវ៉ាន់នោះទេ។ តែរដ្ឋាភិបាលតៃវ៉ាន់បានដាក់ចេញវិធានការបង្ការការពារអាយុជីវិតប្រជាជន និងបានព្យាករថាតំបន់ខ្លះអាចនឹងកម្រិតខ្ពស់ទឹកភ្លៀងជិតមួយម៉ែត្រ។ តាមអាជ្ញាធរតៃវ៉ាន់ ភាគច្រើននៃអ្នកត្រូវបានជម្លៀសគឺរស់នៅក្នុងតំបន់ភាគខាងជើង និងភាគខាងកើត ហើយជើងហោះហើរអន្តរជាតិចំនួន៩១៧ និងជើងហោះហើរក្នុងស្រុក ២៧៤ត្រូវបានលុបចោល។

ទីក្រុង និងតំបន់ស្ទើរទាំងកោះតៃវ៉ាន់បានអនុញ្ញាតឱ្យមានថ្ងៃឈប់សម្រាកមួយថ្ងៃ នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ដោយសាលារៀននិងការិយាល័យត្រូវបិទទ្វារ ជាបណ្ដោះអាសន្ន។

គួរបញ្ជាក់ថា បន្ទាប់ពីបក់បោកឆ្លងកាត់តៃវ៉ាន់ ព្យុះទីហ្វុង Bavi ត្រូវបានព្យាករថាអាចនឹងវាយប្រហារលើទីក្រុង Wenzhou ភាគខាងកើតប្រទេសចិនដែលមានប្រជាជន ១០លាននាក់រស់នៅ នៅព្រឹកថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕