* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ត្រាំ៖ សហរដ្ឋអាមេរិកយល់ព្រមបន្តកិច្ចចរចាតាមសំណើរបស់អ៉ីរ៉ង់ តែបទឈប់បាញ់ដល់ទីបញ្ចប់ហើយ (Video inside)

11-07-2026 09:27

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានឯកភាពគ្នាបន្តកិច្ចចរចា តទៅទៀត បើទោះជាមានការកើនឡើងជម្លោះសាជាថ្មីក្នុងពេលប៉ុន្មានថ្ងៃមកនេះក៏ដោយ ប៉ុន្តែលោកបានទទូចថាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយតេហេរ៉ង់កាលពីខែមិថុនាបានដល់ទីបញ្ជាប់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សហរដ្ឋអាមេរិកក៏កំពុងបង្កើនការទាមទារឱ្យអ៉ីរ៉ង់បញ្ឈប់ការវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់ច្រកសមុទ្រ Hormuz ផងដែរជាទីដែលអរិភាពបានផ្ទុះឡើងប៉ុន្មានថ្ងៃមកនេះធ្វើឱ្យតម្លៃប្រេងឡើងថ្លៃដែលជាបញ្ហាដ៏រសើបមួយសម្រាប់លោក ត្រាំ នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។ ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងចំពេលមានភាពស្ងប់ស្ងាតឡើងវិញ ដោយកាលពីថ្ងៃសុក្រមិនមានការវាយប្រហារថ្មីមួយត្រូវបានរាយការណ៍នោះទេ ស្របពេលក្រុមអ្នកសម្របសម្រួលក្នុងតំបន់ កំពុងព្យាយាមស្វែងរកដំណោះស្រាយការទូតដើម្បីបិទបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្រ្គាមដែលបានផ្ទុះឡើងតាមរយៈការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ បានស្នើសុំពួកយើងឱ្យបន្តកិច្ចចរចា។ យើងបានយល់ព្រមធ្វើដូច្នោះ ប៉ុន្តែសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់ទៅពួកគេថាបទឈប់បាញ់បានដល់ទីបញ្ចប់ហើយ»។ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ត្រាំ អ៉ីរ៉ង់បានអះអាងថាខ្លួនមិនបានសុំសហរដ្ឋអាមេរិកចរចាឡើយ ប៉ុន្តែបានយល់ព្រមជួបពិភាក្សាជាមួយក្រុមអ្នកសម្របសម្រួលមកពីកាតាក្នុងទីក្រុងតេហេរ៉ង់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អ៉ីរ៉ង់ ដោយផ្អែកលើការស្រង់សម្ដីពីអ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអ៉ីរ៉ង់។ ក្រុមអ្នកសម្របសម្រួលមកពីកាតាបានទៅដល់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃសុក្រដើម្បីសាកល្បងបន្ធូរបន្ថយភាពតានតឹង និងពិភាក្សាពីការធ្វើនាវាចរឆ្លងកាត់តាមច្រកសមុទ្រ Hormuz។

គួរបញ្ជាក់ថា បន្ទាប់ពីអះអាងថាអ៉ីរ៉ង់បានវាយប្រហារលើកប៉ាល់ដឹកទំនិញ ៣គ្រឿងក្នុងតំបន់ច្រកសមុទ្រ Hormuz សហរដ្ឋអាមេរិកបានបើកការវាយប្រហារលើទីក្រុងចំនួន៦ របស់អ៉ីរ៉ង់ ២យប់ជាប់ៗគ្នាកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ តាមការបញ្ជាក់ពីក្រុមមន្ត្រីអ៉ីរ៉ង់ មនុស្សយ៉ាងហោច ១៧នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និង១១៥នាក់បានរងរបួស។ អ៉ីរ៉ង់វិញបានសងសឹកដោយបើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រ៕