* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា កើនលើស ៤០០០នាក់ (Video inside)

11-07-2026 10:48

(ការ៉ាកាស)៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានឱ្យដឹងនៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ថាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ប្រល័យ បានកើនឡើងលើស ៤០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Telegram ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បានឱ្យដឹងថាគិតត្រឹមថ្ងៃសុក្រ មានមនុស្សយ៉ាងហោច ៤១១៨នាក់បានស្លាប់ និង១៦ ៧៤០នាក់បានរងរបួសក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់ចំនួន២លើក ៧,២ និង៧,៥រ៉ិចទ័រដែលបានវាយប្រហារលើវ៉េណេស៊ុយអេឡា ក្នុងពេលគម្លាតពីគ្នាត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះកាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ។

មនុស្សរាប់ពាន់នាក់ក៏ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនផងដែរ។ មកទល់នឹងពេលនេះ ទោះបីជាក្រុមអ្នកជួយសង្រ្គោះបានបញ្ឈប់ការតាមស្វែងរកអ្នកនៅរស់រានមានជីវិតក៏ដោយ ក៏សមាជិកក្រុមគ្រួសារជាច្រើននៅតែបន្តតាមស្វែងរកមនុស្សជាទីស្រឡាញ់របស់ពួកគេ ក្នុងក្ដីសង្ឃឹមថាយ៉ាងហាចណាស់ពួកគេអាចរកឃើញសាកសពសាច់ញាតិរបស់ខ្លួនយកទៅបញ្ចុះឱ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ការរញ្ជួយដីកម្រិត ៣,០រ៉ិចទ័របានកើតឡើងក្នុងភាគកណ្ដាលនៃរដ្ឋធានីការ៉ាកាស ដោយបង្កការឱ្យមានការភ័យខ្លាច និងមនុស្សម្នានាំគ្នាសម្រុករត់ចេញពីអគារ។ ដោយឡែក កាលពីថ្ងៃពុធ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យស្វែងរកជំនួយជាបន្ទាន់ជិត ៣០០លានដុល្លារដើម្បីជួយដល់ប្រតិបត្តិការផ្ដល់ជំនួយ និងស្ដារការខូចខាតបង្កឡើងដោយគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា៕