* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ត្រាំ គំរាមថាមីស៊ីល ១០០០គ្រាប់តម្រង់រកអ៉ីរ៉ង់រួចជាស្រេច ប្រសិនបើមានរឿងអ្វីកើតឡើងចំពោះរូបលោក (Video inside)

11-07-2026 11:15

(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បាននិយាយថាលោកបានបញ្ជាឱ្យយោធាត្រៀមលក្ខណៈរួចជាស្រេចដើម្បីបើកការវាយប្រហារលើអ៉ីរ៉ង់ ប្រសិនបើរដ្ឋាភិបាលអ៉ីរ៉ង់ធ្វើសកម្មភាព ឬប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម ​Truth Social និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាអ៉ីស្រាអែលបានចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយសហរដ្ឋអាមេរិកអំពីផែនការថ្មីមួយរបស់អ៉ីរ៉ង់ដើម្បីសម្លាប់លោក ត្រាំ។ លោក ត្រាំ ក្នុងការបង្ហោះនោះបានគូសបញ្ជាក់ថា «មីស៊ីល ១០០០គ្រាប់ ត្រៀមរួចជាស្រេចដើម្បីបាញ់តម្រង់ទៅរកអ៉ីរ៉ង់ ហើយរាប់ពាន់គ្រាប់ទៀតត្រៀមទុកបាញ់ទៅតាមក្រោយ ប្រសិនបើរដ្ឋាភិបាលអ៉ីរ៉ង់ធ្វើសកម្មភាពដើម្បីធ្វើឃាត​ ឬប៉ុនប៉ងធ្វើឃាតប្រធានាធិបតីកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិក ដែលក្នុងករណីនេះគឺរូបខ្ញុំ»

បើតាមលោក ត្រាំ យោធាអាមេរិកទទួលបានបញ្ជាពីរូបលោករួចជាស្រេច ដើម្បីត្រៀមកម្ទេចអ៉ីរ៉ង់ឱ្យក្លាយទៅជាផេះ ប្រសិនបើមានរឿងអ្វីកើតឡើងចំពោះលោកមែននោះ។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ថាអ៉ីស្រាអែលបានចែករំលែកព័ត៌មានសម្ងាត់ជាមួយសហរដ្ឋអាមេរិក ក្នុងសប្ដាហ៍នេះ អំពីផែនការថ្មីមួយ និងមានភាពជាក់លាក់របស់អ៉ីរ៉ង់ដើម្បីធ្វើឃាតលោកប្រធានាធិបតី ដូណាល់ ត្រាំ។ CNN ដោយផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាណបានឱ្យដឹងថាវ៉ាស៊ីនតោន បាន និងកំពុងតាមដានយ៉ាងជាប់លាប់លើព័ត៌មានសម្ងាត់អំពីផែនការធ្វើឃាតលោកប្រធានាធិបតី ត្រាំ។ ប៉ុន្តែការព្រមាននៅពេលនេះរបស់អ៉ីស្រាអែលគឺជាផែនការថ្មី និងមានភាពជាក់លាក់ ជាងពេលមុនៗ។

Wall Street Journal ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ក៏បានរាយការណ៍ពីផែនការថ្មីរបស់អ៉ីរ៉ង់ដើម្បីធ្វើឃាតលោក ត្រាំ ផងដែរ។ ទីក្រុងតេហេរ៉ង់បានសន្យាជាច្រើនឆ្នាំ មកហើយថានឹងសងសឹកលោក ត្រាំ ចំពោះការបញ្ជាឱ្យយោធាអាមេរិកសម្លាប់អតីតមេបញ្ជាការអ៉ីរ៉ង់ លោក Qassem Soleimani កាលពីខែមករា ឆ្នាំ២០២០ ពោលគឺចាប់តាំងពីអាណត្តិទី១របស់លោកមកម្ល៉េះ៕