* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កូរ៉េខាងជើង ថ្កោលទោស NATO ដោយនិយាយថាការរំសាយអាវុធនុយក្លេអ៊ែរគួរតែចាប់ផ្ដើមមុនគេពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក (Video inside)

11-07-2026 14:08

(សេអ៊ូល)៖ កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ សម្រាប់អ្វីដែលខ្លួនហៅថាជាការពង្រឹងប្លុកយោធា និងពន្លឿនការបង្កើនការផលិតអាវុធ បន្ទាប់ពីកិច្ចប្រជុំកំពូល NATO ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសកូរ៉េខាងជើង ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ទីក្រុងព្យុងយ៉ាងបានចោទប្រកាន់បណ្ដាមេដឹកនាំ NATO​ បានលាបពណ៌ការអនុវត្តសិទ្ធិអធិបតេយ្យស្របច្បាប់របស់កូរ៉េខាងជើងថាជាការគំរាមកំហែង។ ក្រសួងបន្ថែមថាបក្សសម្ព័ន្ធយោធា NATO បានបង្ហាញការប្ដេជ្ញាយ៉ាងរឹងមាំចំពោះការបង្កើតឱ្យការប្រឈមមុខដាក់គ្នារវាងប្លុក និងប្លុក តាមរយៈការបង្កើនការចំណាយលើការផលិតអាវុធ និងកិច្ចសហប្រតិបត្តិការយោធាជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅឯកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្រុមមន្ត្រីអឺរ៉ុបបានប្រកាសពីការបញ្ចេញកញ្ចប់ថវិកា ៥០ពាន់លានដុល្លារសម្រាប់ការទិញអាវុធ និងកិច្ចព្រមព្រៀងលើឧស្សាហកម្មអាវុធ ខណៈសម្ព័ន្ធមិត្តអឺរ៉ុបនៅតែបន្តរងសម្ពាធពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលតែងតែទទូចជារឿយៗឱ្យបណ្ដាប្រទេសជាសមាជិក NATO បង្កើនកញ្ចប់ថវិកាយោធា។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនាឱកាសត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ NATO ថារូបលោកសង្ឃឹមថាទីក្រុងសេអ៊ូលនឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត NATO នៅក្នុងកិច្ចការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងនោះរួមមានទាំងបច្ចេកវិទ្យាទំនើបៗ និងការផលិតអាវុធ។

កូរ៉េខាងជើងបានចាត់ទុកកិច្ចប្រជុំកំពូលនេះជាការបង្ហាញថា​ NATO គឺជាអង្គការមួយដែលល្មោភសង្រ្គាម និងការប្រឈមមុខដាក់គ្នា ហើយគិតតែពីផលប្រយោជន៍ផ្ដាច់មុខរបស់ខ្លួនឯងដោយមិនខ្វល់ពីសន្តិភាព និងសន្តិសុខនៃតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកនោះឡើយ។ តាមក្រសួងការបរទេសកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងគ្មានផ្លូវបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយថាកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរគួរតែផ្តោតមុនគេទៅលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចជាជប៉ុន និងកូរ៉េខាងត្បូងដែលព្យុងយ៉ាងចោទថាចិញ្ចឹមចិត្តចង់ផលិតអាវុធនុយក្លេអ៊ែរ។

បន្ថែមពីលើនេះ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានបញ្ជាក់ដែរថាទីក្រុងព្យុងយ៉ាងនឹងការពារអធិបតេយ្យ និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន ព្រមទាំងសន្តិភាព ក្នុងតំបន់តាមរយៈការអនុវត្តសិទ្ធិអធិបតេយ្យប្រកបដោយការទទួលខុសត្រូវ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃសុក្រថាកូរ៉េខាងជើងបានសម្រេចចិត្ត ដាក់ចេញវិធានការពង្រឹងសមត្ថភាពកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនទាំងបរិមាណ និងគុណភាព ហើយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនក៏បានអំពាវនាវឱ្យយោធារបស់ខ្លួនបន្តការធ្វើទំនើបកម្មយោធា និងសព្វាវុធផងដែរ៕