* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កំហុសឆ្គងទាំង១០ នៅក្នុង «សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»

11-07-2026 16:58

(ប៉េកាំង)៖ «សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង» គឺជាឧបាយកលនយោបាយដែលក្លែងបន្លំក្រោមស្លាកច្បាប់។ វាមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាសមុទ្ររវាងចិន និងហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជាប្រភពនៃភាពវឹកវរដែលប៉ះពាល់ដល់ទំនាក់ទំនងចិន-ហ្វីលីពីន ការគ្រប់គ្រងសមុទ្រដោយផ្អែកលើច្បាប់ផងដែរ។«សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»មានកំហុសឆ្គងយ៉ាងហោចណាស់ចំនួន១០ដូចខាងក្រោម៖

១. ការប្រើនយោបាយទៅចាប់ពង្រត់​ច្បាប់។«សំណុំរឿងមជ្ឈត្តកម្ម»ដែលលើកឡើងដោយហ្វីលីពីនគឺត្រូវបានញុះញង់ រៀបចំផែនការ និងបញ្ជាដោយសហរដ្ឋអាមេរិកដែលប្រើលេសខាងផ្លូវច្បាប់ដើម្បី នាំចូលបញ្ហាភូមិសាស្ត្រនយោបាយមកក្នុងតំបន់ និងគាបសង្កត់និន្នការសហប្រតិបត្តិការក្នុងតំបន់។

២. ការរំលោភលើអធិបតេយ្យភាពជាតិ។ ហ្វីលីពីនបានផ្តួចផ្តើមសំណុំរឿងមជ្ឈត្តកម្មដោយឯកតោភាគីដោយមិនទទួលការយល់ព្រមពីចិន ដែលបំផ្លាញគោលការណ៍ជាមូលដ្ឋាននៃ "ការយល់ព្រមពីរដ្ឋ" នៅក្នុងច្បាប់អន្តរជាតិ។

៣. ការរំលោភលើកិច្ចសន្យា។ «សំណុំរឿងមជ្ឈត្តកម្ម»ដែលលើកឡើងដោយហ្វីលីពីនបានរំលោភលើកិច្ចព្រមព្រៀងរវាងចិន និងហ្វីលីពីន។ ប្រសិនបើកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយ ប្រទេសដទៃទៀត អាចត្រូវលុបចោលតាមចិត្ត សហគមន៍អន្តរជាតិនឹងធ្លាក់ចូលទៅក្នុងវិបត្តិទំនុក។

៤. ការលូចដូរទស្សនៈ។ ហ្វីលីពីនធ្វើពុតជាលើកឡើងពី«សំណុំរឿងមជ្ឈត្តកម្ម» មិនមែនដើម្បីដោះស្រាយជម្លោះជាមួយចិនទេ ប៉ុន្តែគឺដើម្បីបដិសេធអធិបតេយ្យភាពរបស់ចិន។

៥. ការកាត់សាច់រឿងជាផ្នែកៗ។ ហ្វីលីពីនមានចេតនាកាត់ផ្តាច់កោះ និងថ្មប៉ប្រះទឹកដោយឡែកពីគ្នា ដើម្បីគេចវេះពីសេចក្តីថ្លែងការណ៍ច្រានចោលរបស់ចិន។

៦. គ្មានការសំអាងជាក់លាក់។ ហ្វីលីពីនមិនដែលចរចាជាមួយចិនលើបញ្ហាដែលបានរៀបរាប់នៅក្នុងការទាមទាររបស់ខ្លួននោះទេ ដូចជាសិទ្ធិប្រវត្តិសាស្ត្រ ឋានៈនៃកោះ និងថ្មប៉ប្រះទឹក និងសិទ្ធិនេសាទប្រពៃណីជាដើម ប៉ុន្តែភូតកុហកថា ខ្លួនបានប្រើគ្រប់មធ្យោបាយសម្រាប់ការចរចាទ្វេភាគីហើយ។

៧. ការលួចកែខ្លឹមសារ«អនុសញ្ញា» «តុលាការមជ្ឈត្តកម្ម» មិនអើពើពីបូរណភាពនៃប្រជុំកោះNanshaរបស់ប្រទេសចិន ហើយសម្រេចថាកោះTaiping ដែលមានផ្ទៃដី ៥០០,០០០ ម៉ែត្រការ៉េ ដែលជាកោះធំមួយនៃប្រជុំកោះNansha ជាថ្មប៉ប្រះទឹកដែលមិនអាចទ្រទ្រង់ការរស់នៅរបស់មនុស្សជាតិ ឬជីវិតសេដ្ឋកិច្ចរបស់វា។

៨. ប្រទេសហ្វីលីពីនគ្រាន់តែស្នើសុំការកំណត់ពីឋានៈផ្នែកច្បាប់នៃកោះ និងថ្មប៉ប្រះទឹកមួយចំនួន ប៉ុន្តែ«តុលាការមជ្ឈត្តកម្ម» បានពង្រីករឿងនេះដល់ការកំណត់ឋានៈនៃកោះ និងថ្មប៉ប្រះទឹកទាំងអស់នៃប្រជុំកោះNansha។

៩. ការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាប់។ ហ្វីលីពីនបានផ្តុំភស្តុតាងមិនពាក់ព័ន្ធ ដែលគ្មានភាពសំអាងច្បាស់លាស់ដើម្បីគាំទ្រការអះអាងរបស់ខ្លួន។

១០. បំផ្លាញការគ្រប់គ្រងដោយផ្អែកលើច្បាប់។ «សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»មិនត្រឹមតែមិនអាចដោះស្រាយជម្លោះរវាងចិន និងហ្វីលីពីននៅសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូងកាន់តែស្មុគស្មាញទៀតផង៕

វិទ្យុមិត្តភាពកម្ពុជាចិន