* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិន​ ជម្លៀសប្រជាជនជិត ២លាននាក់ ខណៈព្យុះទីហ្វុង Bavi រំកិលជិតទៅដល់ (Video inside)

11-07-2026 18:39

(ប៉េកាំង)៖ ប្រទេសចិនបានជម្លៀសមនុស្សជាង ១,៨លាននាក់នៅថ្ងៃសៅរ៍នេះ ខណៈព្យុះទីហ្វុង Bavi បោកបក់ឆ្ពោះទៅកាន់ភាគខាងកេីតទីក្រុង Wenzhou បន្ទាប់ពីបង្កឱ្យមានភ្លៀងធ្លាក់ជោគជាំ និងខ្យល់បោកបក់កោះ Sakishima ភាគខាងត្បូងជប៉ុន ព្រមទាំងបោកបក់ឆ្លងកាត់ភាគខាងជើងនៃកោះតៃវ៉ាន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី ១១ ខែកក្កដា ឆ្នាំ២០២៦។

មជ្ឈមណ្ឌលឧតុនិយមជាតិចិន បានឱ្យដឹងថា ព្យុះ Bavi មានល្បឿនខ្យល់អតិបរមា ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Wenling ក្នុងខេត្ត Zejiang ភាគខាងកើត។

តាមការព្យាករណ៍ ព្យុះនេះនឹងបោកបក់ចូលដល់ដីគោកនៅទីក្រុង Wenzhou ដែលជាមានប្រជាជនប្រមាណ ១០លាននាក់ នាព្រឹកថ្ងៃអាទិត្យ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា មនុស្សជាង ១,៧លាននាក់ត្រូវបានជម្លៀសចេញនៅទូទាំងខេត្ត Zhejiang ជាទីដែលទីក្រុង Wenzhou ស្ថិតនៅ និងជាង ១០០ ០០០នាក់នៅក្នុងខេត្ត Fujian ដែលនៅជាប់នោះ។

គួរបញ្ជាក់ថា ស្របពេលជប៉ុន និងតៃវ៉ាន់​ មិនទាន់រាយការណ៍ពីករណីស្លាប់ណាមួយដោយសារព្យុះទីហ្វុងនេះ តែមនុស្ស ១៧នាក់បានស្លាប់នៅក្នុងប្រទេសហ្វីលីពីន ដោយសារតែភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីខ្យល់មូសុងនិរតីដែលកាន់តែអាក្រក់ទៅៗដោយឥទ្ធិពលនៃព្យុះ Bavi៕