* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទឹកជំនន់ភ្លាមៗ​ បណ្តាលឱ្យមនុស្សជាច្រេីនជាប់គាំង នៅតំបន់ជនបទនៃរដ្ឋ Missouri សហរដ្ឋអាមេរិក (Video inside)

11-07-2026 20:50

(Missouri)៖ ទឹកជំនន់ភ្លាមៗបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះ បានវាយប្រហារតំបន់ភ្នំ Ozark ក្នុងតំបន់ជនបទភាគអាគ្នេយ៍នៃរដ្ឋ Missouri សហរដ្ឋអាមេរិក​ កាលពីថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ធ្វេីឱ្យមនុស្សរាប់រយនាក់ជាប់គាំងនៅតាមបណ្តោយទន្លេ Black River ដែលហូរច្រោះដោយភ្លៀង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦។

កងកម្លាំងឆ្មាំជាតិអាមេរិក បាននិយាយថា​ ខ្លួនបានប្រេីឧទ្ធម្ភាគចក្រ Black Hawk ដឹកមនុស្សប្រហែល ២០០នាក់ដែលជាប់គាំងទៅកាន់ទីទួលខ្ពស់ ចេញពីជំរំ Taum Sauk ក្នុងទីក្រុង Lesterville រដ្ឋ Missouri ចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង St. Louis។ ប្រហែលពាក់កណ្តាលនៃអ្នកជម្លៀសចេញពីជំរំនេះ គឺជាកុមារ ហើយអ្នកផ្សេងទៀតជាអ្នកផ្តល់ប្រឹក្សា និងបុគ្គលិក។

ដោយឡែកក្រុមសង្គ្រោះតាមទូក បានជួយមនុស្ស ៣នាក់ដែលជាប់គាំងនៅកន្លែងផ្សេងទៀតតាមដងទន្លេក្នុងស្រុក Reynolds។ គិតត្រឹមយប់ថ្ងៃសុក្រ មិនមានរបាយការណ៍អំពីអ្នកស្លាប់នោះទេ។ ការិយាល័យប៉ូលិសស្រុក Reynolds បាន រាយការណ៍ថា ក្រុមសង្គ្រោះបន្ទាន់បានជួយសង្គ្រោះមនុស្សច្រេីនជាង ៩០នាក់ ពីទឹកជំនន់ដែលបានជន់លិចផ្ទះសម្បែង កន្លែងបោះតង់ និងរថយន្ត។

គួរបញ្ជាក់ថា ទន្លេ Black River និងអូរក្បែរៗនោះ បានប្រែទៅជាចរន្តទឹកហូរខ្លាំង ដោយសារព្យុះជាបន្តបន្ទាប់។ ភ្លៀងធ្លាក់បន្ថែមត្រូវបានគេរំពឹងថា នឹងធ្លាក់នៅយប់ថ្ងៃសុក្រនៅក្នុងតំបន់ដែលមានភ្លៀងធ្លាក់ច្រើនរួចទៅហេីយ៕