* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

យោធាអាមេរិក បើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ ខណៈអ៉ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz សាជាថ្មី (Video inside)

12-07-2026 09:25

(វ៉ាស៉ីនតោន)៖ នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ យោធាអាមេរិក បានប្រកាសឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារជុំថ្មីទៀតលើប្រទេសអ៉ីរ៉ង់ បន្ទាប់ពីឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) បានវាយប្រហារកប៉ាល់ដឹកទំនិញមួយគ្រឿងទៀត ដែលធ្វើដំណើរតាមច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អរិភាពបានផ្ទុះឡើងវិញក្នុងសប្តាហ៍នេះ រវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ រហូតនាំឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រកាសបិទបញ្ចប់បទឈប់បាញ់ ដើម្បីផ្អាកសង្រ្គាមដែលទីក្រុងវ៉ាស៉ីនតោន បានរួមគ្នាចាប់ផ្តើមជាមួយអ៉ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ក៏ប៉ុន្តែលោក ត្រាំ បានអះអាងថា លោកនៅទុកទ្វារចំហ សម្រាប់បន្តកិច្ចចរចា។

អ៉ីរ៉ង់បាននិយាយថា ខ្លួនបានសម្រេចបិទច្រកសមុទ្រ Hormuz បន្ទាប់ពីបានបាញ់គ្រាប់ព្រមាន ដែលត្រូវចំកប៉ាល់មួយគ្រឿង ធ្វើដំណើរតាមគន្លងផ្លូវគ្មានការអនុញ្ញាត នៅច្រកសមុទ្រនោះ។ យោធាអាមេរិក បានអះអាងថា កប៉ាល់ខាងលើឈ្មោះ M/V GFS Galaxy ជាកប៉ាល់ដឹកកុងតឺណ័រដោតទង់ជាតិប្រទេសស៉ីប ហើយ​បានរងការខូចខាតធ្ងន់នៅបន្ទប់ម៉ាស៉ីន ខណៈនាវិកម្នាក់បានបាត់ខ្លួន ក្រោយការបាញ់ប្រហាររបស់អ៉ីរ៉ង់។

ទីក្រុងតេហេរ៉ង់ បានចោទថា មានកប៉ាល់មួយចំនួនបានព្យាយាម បើកឆ្លងច្រកសមុទ្រ Hormuz តាមគន្លងផ្លូវដែលមិនត្រូវបានអនុញ្ញាត ហើយមិនស្តាប់ការព្រមាន​ឱ្យពួកគេផ្លាស់ប្តូរគន្លងផ្លូវវិញ។ IRGC បានប្រកាសថា ច្រកសមុទ្រនេះ ដែលមុនពេលមានសង្រ្គាម ធ្លាប់បម្រើជាច្រកដឹកជញ្ជូនប្រេងនិងឧស្ម័នប្រមាណ២០ភាគរយ​របស់ពិភពលោក នឹងត្រូវបិទរហូតទាល់តែលែងមានការជ្រៀតជ្រែករបស់អាមេរិក នៅក្នុងតំបន់។

យោធាអាមេរិក បានប្រាប់ថា ខ្លួនបានបើកការវាយប្រហារលើអ៉ីរ៉ង់ ប្រហែលជា១ម៉ោង បន្ទាប់ពីការចេញសេចក្តីប្រកាសបិទច្រកសមុទ្រ Hormuz ហើយ​ការវាយប្រហារជុំថ្មីនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ត្រាំ។ ក្រុមមន្រ្តីជាន់ខ្ពស់អាមេរិក ធ្លាប់បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនទាមទារឱ្យតេហេរ៉ង់ ប្រកាសជាសាធារណៈថា ខ្លួននឹងបញ្ឈប់ការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz ហើយគន្លងផ្លូវទាំងអស់ នឹងត្រូវបើកដោយពុំមាន​ការយកថ្លៃសេវាណាមួយឡើយ។ កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានចោទអាមេរិកថា បានបំពានកិច្ចព្រមព្រៀងឈប់បាញ់ ហើយលើកឡើងថា ការគោរពកិច្ចព្រមព្រៀងគឺទាល់តែមានទៅមានមក។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ អាមេរិកបានលុបចោលការអនុញ្ញាតលើការលក់ប្រេងឆៅរបស់អ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេងនិងឧស្ម័ន៣គ្រឿងរបស់កាតា និងអារ៉ាប៊ីសាអូឌីត បានរងការវាយប្រហារនៅ Hormuz ជាហេតុនាំឱ្យយោធាអាមេរិក បើកការវាយប្រហារឡើងវិញលើអ៉ីរ៉ង់ ហើយអ៉ីរ៉ង់បានឆ្លើយតប ដោយកំណត់គោលដៅលើទីតាំងយោធាអាមេរិក នៅក្នុងបណ្តារដ្ឋឈូងសមុទ្រអារ៉ាប់៕