* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បន្តកើនលើស៤៣០០នាក់ (Video inside)

12-07-2026 10:34

(ការ៉ាកាស)៖ តួលេខថ្មីចុងក្រោយបង្អស់ បានបង្ហាញថា ចំនួនមនុស្សដែលបានបាត់បង់ជីវិត ក្នុងគ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់នៅប្រទេសវ៉េណេស៊ុយអេឡា កាលពីខែមិថុនា បានបន្តកើនលើស៤៣០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦។

ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez ដែលត្រូវជាបងប្រុសមេដឹកនាំស្តីទីលោកស្រី Delcy Rodriguez បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ គិតត្រឹមថ្ងៃសៅរ៍ បានបន្តឡើងដល់៤៣៣៣នាក់ កើនពីចំនួន៤១១៨នាក់ កាលពីថ្ងៃសុក្រ។ លោក Rodriguez មិនបានប្រាប់ឡើយថា ចំនួនមនុស្សប៉ុន្មាននាក់ ដែលនៅបន្តបាត់ខ្លួន ប៉ុន្តែបើតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ គឺអាចមាន ៥០ ០០០នាក់។ បើតាមលោក Rodriguez ប្រជាជនច្រើនជាង ១៩ ០០០នាក់ កំពុងបន្តស្នាក់នៅតាមជំរំបណ្តោះអាសន្ន សម្រាប់គ្រួសារដែលបានបាត់បង់ផ្ទះសម្បែង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា គ្រោះរញ្ជួយដីពីរផ្ទួនគ្នា មួយមានកម្រិត៧,២រ៉ិចទ័រ និងមួយទៀតកម្រិត៧,៥រ៉ិចទ័រ បានវាយប្រហាររដ្ឋធានីការ៉ាកាស និង​រដ្ឋ La Guairá នៃប្រទេសវ៉េណេស៊ុយអេឡា បង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕