* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គ្រោះទឹកជំនន់នៅបង់ក្លាដែស សម្លាប់មនុស្ស៤៤នាក់ និងបង្ខំឱ្យជាង១លាននាក់ត្រូវជាប់គាំង (Video inside)

12-07-2026 11:56

(ដាក្កា)៖ គ្រោះទឹកជំនន់រួមជាមួយហេតុការណ៍រអិលបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់៤៤នាក់ នៅតំបន់ភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ហើយបង្ខំឱ្យជាង១លាននាក់ត្រូវជាប់គាំង ខណៈដែលអាជ្ញាធរកំពុងស្ទុះស្ទានាំយកជំនួយទៅកាន់សហគមន៍រងគ្រោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦។

កាលពីថ្ងៃសៅរ៍ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់បង់ក្លាដែស បានប្រកាសថា គ្រោះទឹកជំនន់នៅក្រុងសរុបចំនួន៧ រួមមាន Chattogram, Cox’s Bazar, Bandarban, Rangamati, Khagrachhari, Moulvibazar និង Habiganj បានបង្កការរំខានចំពោះជីវភាពរស់នៅប្រចាំថ្ងៃ កាត់ផ្តាច់ប្រជាជនរាប់ពាន់គ្រួសារ និងធ្វើឱ្យជាប់គាំងអ្នកដែលស្នាក់នៅក្នុងផ្ទះសម្បែងប្រហែល២៦៨០០០ខ្នង។ ខាងកងទ័ពកំពុងដឹកជញ្ជូនជំនួយរួមមានស្បៀងអាហារ ទឹកបរិភោគ ថ្នាំពេទ្យ និង​សម្ការចាំបាច់ផ្សេងៗទៀត តាមរយៈទូក ទៅកាន់សហគមន៍ដែលត្រូវបានកាត់ផ្តាច់ ស្របពេលអាជ្ញាធរខិតខំបង្កើនកិច្ចប្រឹងប្រែងជួយសង្រ្គោះ។

គួរបញ្ជាក់ថា បង់ក្លាដែសស្ថិតក្នុងចំណោមប្រទេស ដែលងាយរងគ្រោះខ្លាំងដោយសារគ្រោះធម្មជាតិ ជាពិសេសអំឡុងរដូវភ្លៀងមូសុង ដែលតែងតែបង្កជាទឹកជំនន់ និងគ្រោះរអិលបាក់ដី ឆក់យកជីវិតមនុស្សជាច្រើននាក់ ក្នុងមួយឆ្នាំៗ។ ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា កត្តាប្រែប្រួលអាកាសធាតុ បាននិងកំពុងធ្វើឱ្យបាតុភូតធ្លាក់ភ្លៀងខ្លាំង កាន់តែញឹកញាប់និងធ្ងន់ធ្ងរ៕