* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រជាជនរុស្ស៉ីត្រូវបានណែនាំឱ្យធ្វើការពីផ្ទះ និងកាត់បន្ថយការប្រើប្រាស់រថយន្ត ចំពោះមុខបញ្ហាខ្វះប្រេង (Video inside)

12-07-2026 16:07

(មូស្គូ)៖ អាជ្ញាធរនៅតំបន់ Novosibirsk នៃប្រទេសរុស្ស៉ី បានទទូចឱ្យប្រជាជននៅទីនោះបំពេញការងារពីចម្ងាយ ហើយកាត់បន្ថយការធ្វើដំណើរដោយរថយន្ត ចំពោះមុខវិបត្តិខ្វះខាតប្រេងឥន្ធនៈ ដែលកាន់តែកើនឡើង ដោយសារការវាយប្រហាររបស់អ៊ុយក្រែន លើទីតាំងចម្រាញ់និងស្តុកប្រេងរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

តំបន់ខាងលើដែលមានប្រជាជនសរុប៣លាននាក់ គឺជាតំបន់មានមនុស្សរស់នៅច្រើនបំផុតមួយប្រចាំតំបន់ Siberia ហើយក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងផលិតកម្ម​ធំមួយផងដែរ។ សេចក្តីប្រកាសខាងលើនេះធ្វើឡើង បន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារចំ រោងចក្រចម្រាញ់ប្រេងនៅតំបន់ក្បែរខាងគឺ Omsk ក្នុងសប្តាហ៍នេះ ខណៈ​វាជារោងចក្រចម្រាញ់ប្រេងធំបំផុតមួយរបស់របស់រុស្ស៉ី។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនិងមន្រ្តីក្នុងស្រុក ប្រហែល៩០ភាគរយនៃតំបន់នានារបស់រុស្ស៉ី បានជួបបញ្ហាខ្វះប្រេងឥន្ធនៈ ចាប់តាំងពីខែមិថុនា ហើយខ្លះបាននាំគ្នា​ដាក់ចេញចំណាត់ការផ្សេងៗ ដើម្បីដោះស្រាយ ដូចជាកំណត់បរិមាណសាំង ដែលអាចចាក់បានមួយលើកៗ និងហាមបម្រាមការទិញយកទៅស្តុកទុក។ នៅក្នុង​ក្រឹត្យមួយចុះកាលបរិច្ឆេទក្នុងសប្តាហ៍នេះ រដ្ឋបាលតំបន់ Novosibirsk បានណែនាំឱ្យនិយោជកដាក់ចេញគោលការណ៍ឱ្យបុគ្គលិកអាចបំពេញការងារពីចម្ងាយ និងកាត់បន្ថយ​ការប្រើប្រាស់ឥន្ធនៈ។ ទន្ទឹមគ្នា ប្រជាជនទូទៅត្រូវបានណែនាំឱ្យបន្ថយការប្រើយានយន្តផ្ទាល់ខ្លួន នៅក្នុងតំបន់ Novosibirsk ក៏ដូចជាចេញទៅតំបន់ខាងក្រៅ រហូត​ទាល់តែស្ថានការណ៍ប្រសើរឡើងវិញ។

ចំណែកនៅតំបន់ Tomsk ក្បែរខាងគ្នា អាជ្ញាធរនៅទីនោះ ក៏បានលើកទឹកចិត្តផងដែរចំពោះគោលការណ៍ធ្វើការងារពីចម្ងាយ ហើយណែនាំឱ្យមន្រ្តីពិចារណាឡើងវិញ ចំពោះគម្រោងធ្វើដំណើរធុរកិច្ច និងបើកកិច្ចប្រជុំតាមអនឡាញ ខណៈទីក្រុង Irkutsk ក៏បានណែនាំឱ្យនិយោជិត ធ្វើការពីផ្ទះដូចគ្នា។

គួរបញ្ជាក់ថា អ៊ុយក្រែនបានបង្កើនកិច្ចប្រឹងប្រែងកំណត់គោលដៅវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធប្រេងនិងឧស្ម័ន នៅក្នុងប្រទេសរុស្ស៉ី ដោយប្រកាន់ជំហរថា វាជាការសងសឹកដែលស្មើភាពគ្នា សម្រាប់ការដែលរុស្ស៉ីបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិលរបស់ខ្លួន អំឡុងសង្រ្គាមប្រមាណ៤ឆ្នាំកន្លះមកហើយនេះ។ កាលពីខែមិថុនា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានទទួលស្គាល់បញ្ហាខ្វះខាតប្រេងឥន្ធនៈ ប៉ុន្តែអះអាងថា វាមិនធ្ងន់ធ្ងរខ្លាំងទេ ហើយបានចោទទីក្រុងកៀវថា កំពុងព្យាយាមបង្កភាពបែកបាក់ក្នុងសង្គមរុស្ស៉ី៕