* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អតីតព្រះចៅអេមៀរនៃប្រទេសកាតា ព្រះអង្គម្ចាស់ Sheikh Hamad យាងចូលទិវង្គតក្នុងព្រះជន្ម ៧៤ព្រះវស្សា

12-07-2026 19:09

(ឌូបៃ)៖ ព្រះបរមរាជវាំងនៃប្រទេសកាតា (Diwan Amiri)​ បានប្រកាសនៅថ្ងៃអាទិត្យថា អតីតព្រះចៅអេមៀរ ព្រះអង្គម្ចាស់ សេក្ខ ហាម៉ាដ ប៊ីន ខាលីហ្វា អាល់ថានី (Sheikh Hamad bin Khalifa Al Thani) បានយាងចូលទិវង្គតក្នុងព្រះជន្ម ៧៤ព្រះវស្សា។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ការិយាល័យព្រះចៅអេមៀរបានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ដ៏ធំធេងនៃជាតិមាតុភូមិ។ ព្រះអង្គម្ចាស់ សេក្ខ ហាម៉ាដ ដែលបានដាក់រាជ្យកាលពីឆ្នាំ២០១៣ ក្រោយគ្រងរាជ្យ ១៨ឆ្នាំ គឺជាមេដឹកនាំដ៏ឆ្នើមម្នាក់ ដែលបានប្រែក្លាយប្រទេសកាតាឱ្យទៅជាមហាអំណាចសេដ្ឋកិច្ច និងការទូតដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់មជ្ឈិមបូព៌ា។

ព្រះអង្គគឺជាស្ថាបត្យករនៅពីក្រោយការអភិវឌ្ឍឧស្សាហកម្មឧស្ម័នធម្មជាតិរាវ (LNG) ដែលធ្វើឱ្យកាតាក្លាយជាប្រទេសអ្នកមានបំផុតមួយក្នុងលោក។ ក្រៅពីនេះ ព្រះអង្គក៏ជាអ្នកជំរុញឱ្យមានការបង្កើតក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដ៏ល្បីល្បាញ, បណ្តាញទូរទស្សន៍ Al Jazeera ដ៏មានឥទ្ធិពល និងជាអ្នកនៅពីក្រោយភាពជោគជ័យក្នុងការដណ្តើមសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ ផងដែរ។

នៅលើឆាកអន្តរជាតិ ព្រះអង្គមានចក្ខុវិស័យយ៉ាងវែងឆ្ងាយក្នុងការតាំងខ្លួនជាអ្នកសម្របសម្រួលសន្តិភាព ដោយធ្លាប់បានចូលរួមដោះស្រាយជម្លោះស្មុគស្មាញជាច្រើន រួមមាននៅស៊ូដង់ លីបង់ និងជម្លោះផ្ទៃក្នុងរវាងក្រុមប៉ាឡេស្ទីនជាដើម៕