* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាល្លឺម៉ង់ផ្តល់មូលនិធិទិញដ្រូនវាយប្រហារ ៥០,០០០គ្រឿង ឱ្យអ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ជាង ១០០លានដុល្លារ

12-07-2026 21:25

(ឡុងដ៍)៖ ប្រទេសអាល្លឺម៉ង់ បានសម្រេចផ្តល់មូលនិធិទិញដ្រូនវាយប្រហារចំនួន ៥០,០០០គ្រឿង ឱ្យទៅប្រទេសអ៊ុយក្រែន ដែលនេះគឺជាការបញ្ជាទិញទ្រង់ទ្រាយធំបំផុតមួយពីលោកខាងលិច ដើម្បីជួយគាំទ្រដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបញ្ជាទិញនេះគឺផ្តោតលើដ្រូនប្រយុទ្ធធុនស្រាលប្រភេទ FPV ម៉ូដែល Shrike ផលិតដោយក្រុមហ៊ុនអ៊ុយក្រែន SkyFall។ អ្វីដែលពិសេសនោះគឺ ដ្រូនទាំងនេះត្រូវបានបំពាក់ដោយសូហ្វវែរ (Software) របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Auterion ដែលមានសមត្ថភាពអាចតាមដាន និងវាយប្រហារគោលដៅចល័តដោយស្វ័យប្រវត្តិ។

នាយកប្រតិបត្តិក្រុមហ៊ុន Auterion បានបញ្ជាក់ថា កិច្ចសន្យានេះមានតម្លៃប្រមាណ ៩០លានអឺរ៉ូ (១០៣លានដុល្លារ) ហើយដ្រូនមួយចំនួនត្រូវបានប្រគល់ឱ្យអ៊ុយក្រែនរួចរាល់ហើយ ខណៈចំនួនដែលនៅសល់នឹងបញ្ជូនទៅឱ្យអស់ក្នុងឆ្នាំនេះ។ ចំណែកក្រុមហ៊ុន SkyFall ក៏បានទទួលស្គាល់ពីការពាក់ព័ន្ធរបស់អាល្លឺម៉ង់ដែរ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មានលម្អិត ខណៈក្រសួងការពារជាតិអាល្លឺម៉ង់ និងអ៊ុយក្រែន សុំមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះឡើយ ដើម្បីរក្សាការសម្ងាត់យោធា។

គួររំលឹកថា ក្នុងរយៈពេលជាង ៤ឆ្នាំនៃសង្គ្រាមប្រឆាំងនឹងរុស្ស៊ី អ៊ុយក្រែនបានពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់ដ្រូន ដោយបច្ចុប្បន្នអ៊ុយក្រែនមានសមត្ថភាពផលិតដ្រូនរាប់លានគ្រឿងក្នុងមួយឆ្នាំៗ ដើម្បីធ្វើការវាយប្រហាររាប់ពាន់លើកជារៀងរាល់ថ្ងៃ៕