* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៊ីរ៉ង់ពង្រីកការវាយប្រហារលើបណ្តាប្រទេសតំបន់ឈូងសមុទ្រ និងប្រកាសបិទច្រកសមុទ្រហ័រមូសជាថ្មី (Video inside)

12-07-2026 22:28

(វ៉ាស៊ីនតោន)៖ កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារដាក់គ្នាយ៉ាងធ្ងន់ធ្ងរដោយប្រើប្រាស់មីស៊ីល និងដ្រូនជាបន្តបន្ទាប់ ខណៈនៅថ្ងៃអាទិត្យនេះ ទីក្រុងតេហេរ៉ង់បានកំណត់គោលដៅវាយប្រហារលើទីតាំងយោធាអាមេរិក នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ឈូងសមុទ្រ ព្រមទាំងប្រកាសថាខ្លួនបានបិទច្រកសមុទ្រហ័រមូស​ជាថ្មីម្តងទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រហារទាំងនេះ គឺជាផ្នែកមួយនៃវដ្តនៃការសងសឹកគ្នាទៅវិញទៅមក ខណៈដែលអ៊ីរ៉ង់ព្យាយាមក្តោបក្តាប់ការគ្រប់គ្រងលើការធ្វើនាវាចរណ៍នៅតាមច្រកសមុទ្រនេះ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការវាយប្រហារលើកនេះមានការកើនឡើងទាំងសន្ទុះ និងវិសាលភាព ពោលគឺរាលដាលដល់ប្រទេសកាតា ដែលជាអ្នកសម្របសម្រួលសន្តិភាព និងមិនធ្លាប់រងការវាយប្រហារសោះតាំងពីខែមេសាមក។ ចំណែកឯប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលមិនធ្លាប់ត្រូវកំណត់គោលដៅតាំងពីដើមខែឧសភា ក៏បានប្រកាសថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់មីស៊ីល និងដ្រូនពីអ៊ីរ៉ង់ផងដែរ។

ការផ្ទុះហិង្សាជាថ្មីនេះ បានធ្វើឱ្យអនាគតនៃកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ដែលអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាកាលពីខែមុន កាន់តែមានភាពស្រពិចស្រពិល ខណៈដែលកិច្ចព្រមព្រៀងនោះមានគោលបំណងបើកច្រកសមុទ្រឡើងវិញ និងផ្តល់ពេល ៦០ថ្ងៃដើម្បីចរចាបញ្ចប់សង្គ្រាមជាស្ថាពរ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកចាត់ទុកបទឈប់បាញ់នេះត្រូវបានបញ្ចប់ទៅហើយ ប៉ុន្តែនៅតែបើកផ្លូវសម្រាប់ការចរចាបន្ត។

គួររំលឹកថា សង្គ្រាមដែលផ្តើមឡើងដោយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ តាំងពីថ្ងៃទី២៨ ខែកុម្ភៈ បានបង្កអស្ថិរភាពយ៉ាងខ្លាំងនៅតំបន់ឈូងសមុទ្រ។ ការបិទខ្ទប់ច្រកសមុទ្រហ័រមូសពីសំណាក់អ៊ីរ៉ង់ បានរុញច្រានតម្លៃថាមពលឱ្យហក់ឡើងខ្ពស់ និងបង្កឱ្យមានអតិផរណាសកល។ ស្ថានភាពប្រេងសាំងឡើងថ្លៃនេះ គឺជារឿងនយោបាយដ៏រសើបបំផុតសម្រាប់លោក ត្រាំ ស្របពេលដែលការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា កំពុងខិតជិតមកដល់ផងដែរ៕