* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៉ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក ថាធ្វើឱ្យកិច្ចប្រឹងប្រែងការទូតប្រែជាឥតប្រយោជន៍ (Video inside)

13-07-2026 10:00

(តេហេរ៉ង់)៖ អ៉ីរ៉ង់បានថ្កោលទោសការវាយប្រហារលើកចុងក្រោយរបស់សហរដ្ឋអាមេរិកលើទឹកដីរបស់ខ្លួន ដោយនិយាយថាការវាយប្រហារទាំងនោះបានធ្វើឱ្យកិច្ចប្រឹងប្រែងការទូតទាំងឡាយ ក្នុងពេលប៉ុន្មានខែថ្មីៗនេះប្រែទៅជាឥតប្រយោជន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការថ្កោលទោសរបស់អ៉ី

រ៉ង់ធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយភ្លាមៗ នៅបន្ទាប់ពីយោធាអាមេរិកប្រកាសបើកការវាយប្រហារជាថ្មីប្រឆាំងនឹងអ៉ីរ៉ង់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដែលសហរដ្ឋអាមេរិកអះអាងថាមានគោលដៅវាយបំបាក់សមត្ថភាពរបស់ តេហេរ៉ង់កុំឱ្យបន្តបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់ច្រកសមុទ្រ Hormuz។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអ៉ីរ៉ង់បានចាត់ទុកថាការវាយប្រហារធ្វើឡើងដោយសហរដ្ឋអាមេរិកជាទង្វើឃោរឃៅ និងជាការរំលោភបំពានលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិទាំងមូល។ ជាពិសេសបានធ្វើឱ្យកិច្ចប្រឹងប្រែងការទូតទាំងឡាយនាពេលប៉ុន្មានខែមកនេះប្រែទៅជាឥតប្រយោជន៍។

គួរបញ្ជាក់ថា ការវាយប្រហារលើកចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៉ីរ៉ង់កាលពីថ្ងៃទី១២ ខែកក្កដា ធ្វើឡើងតាមបញ្ជាពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើកប៉ាល់ដឹកទំនិញក្នុងតំបន់ច្រកសមុទ្រ Hormuz៕