* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តម្លៃប្រេងអន្តរជាតិ កើនជាង ៤ភាគរយ ខណៈសកម្មភាពយោធាមេរិក និងអ៉ីរ៉ង់ គំរាមកំហែងដល់ច្រកសមុទ្រ Hormuz (Video inside)

13-07-2026 11:00

(Reuters)៖ នៅថ្ងៃចន្ទនេះ តម្លៃប្រេងឆៅបានហក់ឡើងវិញ ខណៈដែលការដឹកជញ្ជូនថាមពលចេញតាមរយៈច្រកសមុទ្រ Hormuz នៅតែស្ថិតក្រោមការគំរាមកំហែង ដោយសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានវាយប្រហារដាក់គ្នាទៅវិញទៅមកឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ប្រេងឆៅប្រភេទ Brent ឡើងថ្លៃជាង ៣ដុល្លារ ឬ ៤.០៨ភាគរយ គឺមានតម្លៃជាង ៧៩ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate ឡើងថ្លៃជិត ៣ដុល្លារ ឬ ៤.១១ភាគរយ គឺមានតម្លៃជិត ៧៥ដុល្លារក្នុងមួយបារ៉ែល។

ទីបញ្ជាការកណ្តាលយោធាអាមេរិក បានឱ្យដឹងថា កងកម្លាំងអាមេរិកបានបញ្ចប់ការវាយប្រហារមួយផ្សេងទៀត ប្រឆាំងនឹងអ៉ីរ៉ង់នៅថ្ងៃអាទិត្យ ដោយបានវាយប្រហារទីតាំងច្រើនកន្លែង ជាមួយនិងគ្រាប់កំណត់គោលដៅជាក់លាក់។ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បាននិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានវាយប្រហារមូលដ្ឋានយោធាអាមេរិក នៅប្រទេសកូវ៉ែត និងបារ៉ែន បន្ទាប់ពីវាយប្រហារលើមូលដ្ឋាននៅកាតា និងអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃចុងសប្តាហ៍។

គិតត្រឹមថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា ច្រកសមុទ្រ Hormuz បើកចំហសម្រាប់ចរាចរណ៍ពាណិជ្ជកម្ម ប៉ុន្តែអ៉ីរ៉ង់ប្រកាសថាខ្លួនបានបិទច្រកសមុទ្រនេះហើយ៕