* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អឺរ៉ុប កត់ត្រាពីការស្លាប់ជាង ១០០០០ករណី ពាក់ព័ន្ធរលកកម្តៅអំឡុងចុងខែមិថុនា (Video inside)

13-07-2026 11:43

(ព្រុចសែល)៖ បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប បានរាយការណ៍ពីករណីស្លាប់ជាង ១០ ០០០ករណី អំឡុងពេលមានរលកកម្តៅខ្ពស់បំផុត ដែលបានបញ្ចេញឥទ្ធិពលនៅប៉ែកខាងលិចនៃទ្វីប កាលពីចុងខែមិថុនា។ នេះបើយោងតា​មការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។

EuroMOMO ដែលជាទីភ្នាក់ងារមួយ គាំទ្រដោយមជ្ឈមណ្ឌលបង្ការ និងតាមដានជំងឺឆ្លងអឺរ៉ុប (European Centre for Disease Prevention and Control) និងអង្គការសុខភាពពិភពលោក (WHO) បានបញ្ចេញរបាយការណ៍ថា ភាគច្រើនលើសលប់នៃអ្នកស្លាប់គឺជាង ៩ ០០០នាក់ ស្ថិតក្នុងចំណោមក្រុមមនុស្សមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។

រលកកម្តៅខ្លាំងអាចសម្លាប់មនុស្ស តាមរយៈការបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល ឬធ្វើទុកសរសៃឈាមបេះដូង និងផ្លូវដង្ហើមធ្ងន់ធ្ងរ ហើយមនុស្សចាស់ងាយរងគ្រោះបំផុត។ លោក Lasse Vestergaard ប្រធានក្រុមគ្រូពេទ្យនៃវិទ្យាស្ថាន Statens Serum របស់ដាណឺម៉ាក ប្រាប់ Reuters ថាតួលេខក្នុងឆ្នាំនេះពិតជាខ្ពស់ណាស់ ហើយវាពិបាកពន្យល់ថាអត្រាមរណភាពហួសប្រមាណនេះ គឺគ្មានអ្វីក្រៅពីកត្តាអាកាសធាតុក្តៅខ្លាំង។

អ្នកវិទ្យាសាស្ត្រនិយាយថា រលកកម្តៅនាចុងខែមិថុនាមិនអាចកើតឡើងទេ ប្រសិនបើគ្មានបម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស និងដែលបានកំពុងធ្វើឱ្យមានរលកកម្តៅកាន់តែញឹកញាប់ ជាមួយឥទ្ធិពលខ្លាំង។ តាមទិន្នន័យ​ដែល​ប្រមូល​ផ្តុំ​ចេញពី​ស្ថិតិ​មរណភាព​ជាតិ​ ក្នុង​ប្រទេស​ចំនួន ២៧ នៅ​អឺរ៉ុប ការស្លាប់កើតមានឡើងក្នុងសប្តាហ៍​ថ្ងៃទី២២ ដល់​ថ្ងៃទី២៨ ខែមិថុនា ជាពេលដែល​សីតុណ្ហភាពក្នុងប្រទេស​បារាំង អេស្ប៉ាញ អង់គ្លេស និង​ប្រទេស​ដទៃទៀត ​ឡើងដល់​កម្រិត​កំពូល​៕