* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ការវាយប្រហារដ្រូនរបស់អ៊ុយក្រែន សម្លាប់មនុស្ស៤នាក់និងបង្កឱ្យរបួស៧នាក់ នៅប្រទេសរុស្ស៉ី (Video inside)

13-07-2026 14:00

(មូស្គូ)៖ មន្រ្តីរុស្ស៉ីបានអះអាងថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន បានសម្លាប់មនុស្ស៤នាក់ និងបង្កឱ្យរបួស ៧នាក់ នៅក្នុងប្រទេសរុស្ស៉ី ហើយភាគច្រើននៅតំបន់រដ្ឋធានីមូស្គូ ខណៈទីក្រុងកៀវបន្តបង្កើនការវាយប្រហាឆ្លើយតប ចំពោះ​ការបាញ់ស្រោចមីស៉ីលនិងដ្រូនរបស់រុស្ស៉ី ទៅលើប្រទេសរបស់ខ្លួន អំឡុងសង្រ្គាមដែលអូសបន្លាយរយៈពេលប្រមាណជា៤ឆ្នាំ​កន្លះមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។

អភិបាលតំបន់មូស្គូ លោក Andrey Vorobyov បានអះអាងបន្ថែមថា យន្តហោះដ្រូនសរុប៨១គ្រឿង ត្រូវបានបាញ់ទម្លាក់​នៅលើតំបន់របស់លោក ប៉ុន្តែទោះជាបែបនេះក៏ដោយ មនុស្សសរុប៣នាក់បានបាត់បង់ជីវិត និង៥នាក់បានទទួលរងរបួស។ ដោយឡែកនៅឯតំបន់ Belgorod ដែលស្ថិតជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន ស្រ្តីម្នាក់បានស្លាប់ ក្នុងការវាយប្រហារដ្រូននៅក្រុង Berezovka និងបុរស២នាក់បានរងរបួស នៅតំបន់ Krinichnoye។ លើសពីនេះ ការវាយប្រហារដោយដ្រូន ក៏បានបង្កជាអគ្គិភ័យនៅសួនឧស្សាហកម្ម នៃតំបន់ Stavropol ភាគខាងត្បូងផងដែរ។

ប៉ុន្មានខែមកនេះ អ៊ុយក្រែនបាននិងកំពុងខិតខំបង្កើនការវាយប្រហារលើរុស្ស៉ី ជាពិសេសគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលទីក្រុងអះអាងថា គឺជាសកម្មភាពសងសឹកស្មើភាពគ្នា សម្រាប់ការដែលរុស្ស៉ីបានវាយប្រហារទឹកដីរបស់ខ្លួន អំឡុងសង្រ្គាមឈ្លានពានជាង៤ឆ្នាំមកនេះ។

គួរបញ្ជាក់ថា នាថ្ងៃចន្ទនេះ បណ្តាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នឹងជួបជុំគ្នានៅទីក្រុងប៉ារីសនៃប្រទេសបារាំង ដើម្បីពិភាក្សាអំពី​ការដាក់សម្ពាធបន្ថែមឱ្យរុស្ស៉ីបិទបញ្ចប់សង្រ្គាមរបស់ខ្លួន។ កិច្ចប្រឹងប្រែងការទូតដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះនេះ បានជាប់គាំងជាច្រើនខែមកហើយ ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន បានបង្វែរការផ្តោតសំខាន់ទៅ​លើជម្លោះរបស់ខ្លួនផ្ទាល់ជាមួយប្រទេសអ៉ីរ៉ង់ ដែលផ្ទុះឡើងកាលពីខែកុម្ភៈ ហើយមកទល់ពេលនេះ មិនទាន់អាចរកផ្លូវបញ្ចប់​ទៅវិញជាស្ថាពរនៅឡើយទេ៕