* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ជប៉ុនទទួលស្គាល់ ភាពចាំបាច់ត្រូវបង្កើនកិច្ចប្រឹងប្រែងទប់ស្កាត់ការធ្វើចារកម្មរបស់បរទេស នៅក្នុងទឹកដីរបស់ខ្លួន (Video inside)

13-07-2026 14:31

(តូក្យូ)៖ នាថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ជប៉ុនបាននិយាយថា ខ្លួនទទួលស្គាល់ពីចាំបាច់ដើម្បីទប់ស្កាត់ឱ្យប្រសើរជាងមុន ចំពោះសកម្មភាពចារកម្មរបស់បរទេស នៅក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីសារព័ត៌មានអាមេរិក New York Times (NYT) បានរាយការណ៍ថា រុស្ស៉ីបានប្រែក្លាយប្រទេសអាស៉ីមួយនេះ ទៅជាសំបុកធ្វើចារកម្ម និងជាប្រភពដ៏សំខាន់មួយ នៃគ្រឿងបង្គុំសព្វាវុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងអត្ថបទស្រាវជ្រាវមួយ ចេញផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ NYT បានរាយការណ៍ថា ដោយសារតែច្បាប់ចារកម្មដែល​មានលក្ខណៈទន់ខ្សោយ ទីក្រុងមូស្គូបានប្រើប្រាស់ជប៉ុន ធ្វើជាមជ្ឈមណ្ឌលសំខាន់មួយ សម្រាប់ការប្រមូលព័ត៌មានសម្ងាត់ និង​ការទិញយកបច្ចេកវិទ្យាប្រើប្រាស់ពីរយ៉ាង ដែលចាំបាច់សម្រាប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Minoru Kihara បាននិយាយយ៉ាងដូច្នេះថា «យើងទទួលស្គាល់ថា នៅក្នុងបរិយាកាសសន្តិសុខ ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស គឺវាមានភាពចាំបាច់កាន់តែខ្លាំង ដើម្បីទប់ទល់សកម្មភាពចារកម្មរបស់បរទេស ដូចជាការប្រមូលយកព័ត៌មានសំខាន់ៗ ដែលគំរាមកំហែងសន្តិសុខជាតិរបស់ជប៉ុន»។ ដោយមិននិយាយពាក់ព័ន្ធផ្ទាល់ទៅនឹងសេចក្តីរាយការណ៍របស់កាសែតអាមេរិក លោក Kihara បានប្រាប់ក្រុមអ្នកព័ត៌មានថា ទីក្រុងតូក្យូចាំបាច់ត្រូវដោះស្រាយបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្លាំងជាងមុន។

សេចក្តីរាយការណ៍របស់ NYT បានផ្អែកលើការប៉ាន់ស្មានរបស់រដ្ឋាភិបាលអ៊ុយក្រែន ដែលថាខ្ទង់៩០ភាគរយនៃមីស៉ីលនិងដ្រូន​របស់រុស្ស៉ី គឺផ្ទុកគ្រឿងបង្គុំមកពីប្រទេសជប៉ុន ហើយប្រតិបត្តិការរបស់រុស្ស៉ីនៅជប៉ុន ត្រូវបានដឹកនាំដោយបុគ្គលឈ្មោះ Maksim Vladimirovich Filchenkov ដែលជាភ្នាក់ងារចារកម្មរុស្ស៉ី ធ្វើការជាសម្ងាត់នៅការិយាល័យ របស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី Aeroflot ប្រចាំទីក្រុងតូក្យូ។

NYT បានបន្ថែមថា ដោយសារការចាំចេញផ្ទាល់ទៅកាន់រុស្ស៉ី ត្រូវបានហាមឃាត់ បណ្តាញទិញលួចលាក់ បានប្រើប្រាស់​ក្រុមហ៊ុនជាឈ្មួញកណ្តាល និងប្រទេសទី៣ ដូចជាវៀតណាម អ៊ូសបេគីស្ថាន និងស្រីលង្កា ជាដើម ដើម្បីផ្លាស់ទីគ្រឿងបង្គុំទាំងនោះ ​ចូលទៅកាន់ប្រទេសរុស្ស៉ី៕