* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ហ៊្សកដានី អះអាងពីការបាញ់ទម្លាក់មីស៉ីល ៤គ្រាប់ បាញ់ចេញពីអ៉ីរ៉ង់ (Video inside)

13-07-2026 15:16

(អាម៉ាន់)៖ នាថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦​ យោធានៃប្រទេសហ៊្សកដានី បាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៉ីលអ៉ីរ៉ង់ ៤គ្រាប់ ខណៈទីក្រុងតេហេរ៉ង់ថាវាគឺជាចេតនាសងសឹក ទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

តាមប្រភពផ្លូវការមួយពីអគ្គសេនាធិការហ្ស៊កដានី នាព្រឹកព្រលឹមថ្ងៃនេះ ប្រព័ន្ធការពារដែនអាកាស បានស្ទាក់ចាប់ និងបាញ់ទម្លាក់មីស៉ីល ៤គ្រាប់ ដែលបាញ់ចេញពីអ៉ីរ៉ង់ ហោះចូលដែនអាកាសហ្ស៊កដានី ដោយបន្ថែមថា មិនមានរបាយការណ៍អំពីអ្នករងរបួស ឬខូចខាតទ្រព្យសម្បត្តិនោះទេ។

រីឯកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅថ្ងៃចន្ទនេះ បានអះអាងពីការវាយប្រហារលើប្រទេសបារ៉ែន និងអូម៉ង់ ដោយបំផ្លាញប្រព័ន្ធរ៉ាដានៅអូម៉ង់ និងកំណត់គោលដៅលើមូលដ្ឋានយោធាអាមេរិក នៅជាយទីក្រុង Manama ភាគខាងត្បូងប្រទេសបារ៉ែន។

សេចក្តីថ្លែងការណ៍មួយទៀតពីកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ចុះផ្សាយដោយសារព័ត៌មាន Sepah បានឱ្យដឹងថា បន្ថែមលើការកំណត់គោលដៅលើទីតាំង និងហេដ្ឋារចនាសម្ព័ន្ធយោធាអាមេរិក ក្នុងទីក្រុង Juffair ប្រទេសបារ៉ែន កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ ក៏បានកំណត់គោលដៅ និងបំផ្លាញរ៉ាដា FPS រយៈចម្ងាយឆ្ងាយ និងរ៉ាដាចាប់សញ្ញាកប៉ាល់របស់អូម៉ង់ផងដែរ៕