* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វៀតណាម៖ អ្នកបើកទូកដឹកភ្ញៀវទេសចរ​ ដែលលិចបណ្តាលឱ្យមានមនុស្សស្លាប់ ចុងសប្តាហ៍មុន ត្រូវឃុំខ្លួន (Video inside)

13-07-2026 15:52

(ហាណូយ)៖ ប៉ូលិសបានឱ្យដឹងថា អ្នកបើកទូកល្បឿនលឿន ហើយក្រឡាប់លិចនៅកោះ Phu Quoc ភាគខាងត្បូងប្រទេសវៀតណាម បណ្តាលឱ្យអ្នកទេសចរជនជាតិឥណ្ឌា ១៥នាក់ស្លាប់ ត្រូវបានបញ្ជូនទៅឃុំខ្លួន កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ទូកដឹកភ្ញៀវទេសចរឥណ្ឌា ៣២នាក់ សមាជិកបម្រើការលើទូក ជាជនជាតិវៀតណាម ៣នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ បានក្រឡាប់ក្នុងសមុទ្រ ពេលកំពុងមានរលកខ្លាំង នៅម្តុំកូនកោះ Rut Ngoai។ ស្ថិតនៅភាគខាងត្បូងនៃកោះ Phu Quoc ដ៏ធំបំផុតរបស់វៀតណាម កូនកោះ Rut Ngoai ត្រូវបានគេស្គាល់ដោយសារទឹកសមុទ្រពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស និងថ្មប៉ប្រះទឹកដែលអាចចូលទៅដល់បានយ៉ាងងាយស្រួល។ អ្នកទេសចរច្រើនតែទៅដល់កោះតូចនោះ និងកោះដទៃទៀតនៅក្បែរនោះ តាមទូកល្បឿនលឿន។

ប៉ូលិសខេត្ត An Giang និយាយថា អ្នកបើកទូក ជាបុរសអាយុ ៥៧ឆ្នាំ ត្រូវចាប់ខ្លួនសម្រាប់ការបំពានច្បាប់។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ ក្រុមហ៊ុន​ទេសចរណ៍​ជាច្រើន​ បាន​ផ្អាក​សេវាកម្ម​ទូក​ល្បឿន​លឿន​របស់​ពួកគេ​ ទៅកាន់​កោះ​តូចៗ ​បន្ទាប់ពីកើតឧប្បតិ្តហេតុ​​លិចទូកខាងលើ​៕