* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កូរ៉េខាងត្បូង ចេញការព្រមានអំពីរលកកម្តៅ ដោយប្រើប្រព័ន្ធប្រកាសអាសន្នថ្មី (Video inside)

13-07-2026 16:34

(សេអ៊ូល)៖ នៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ប្រទេសកូរ៉េខាងត្បូង បានព្រមានអំពីរលកកម្តៅជាលើកដំបូង គិតចាប់តាំងពីប្រព័ន្ធប្រកាសអាសន្នថ្មីមួយ ត្រូវបានចាប់ផ្តើមប្រើប្រាស់ក្នុងឆ្នាំនេះ ដោយអាជ្ញាធរបានណែនាំដល់ប្រជាជន ឱ្យកាត់បន្ថយការធ្វើសកម្មភាពខាងក្រៅ ហើយស្ថិតនៅតែក្នុងកន្លែងត្រជាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP។

ក្រុមមន្ត្រី​និយាយ​ថា ប្រព័ន្ធ​ប្រកាសអាសន្នថ្មីខាងលើ ត្រូវ​បានដាក់ឱ្យប្រើប្រាស់ ​​ដើម្បី​ដោះស្រាយបាន​កាន់​តែ​ប្រសើរ​ ពាក់ព័ន្ធនឹងបញ្ហា​រលក​កម្ដៅ​ដែល​កំពុង​កើនឡើង​ ក្នុង​ប្រទេស ដែលអូសបន្លាយ​​យូរ ហើយចេះតែក្តៅឡើងៗ។ ការប្រកាសអាសន្នមួយបានចេញ នៅពេលដែលតំបន់មួយចំនួន ដែលកំពុងជួបប្រទះរលកកម្តៅ ត្រូវបានព្យាករថាសីតុណ្ហភាពនឹងឡើងដល់ ៣៨អង្សាសេ ដោយពេល ឬសីតុណ្ហភាព ៣៩អង្សាសេ ក្នុងរយៈពេលពេញមួយថ្ងៃ។ លោកស្រី Lee Mi-seon ប្រធានទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង ណែនាំដល់អ្នកចូលរួមសកម្មភាពនានា នៅខាងក្រៅគួរតែឈប់ភ្លាមៗ ហើយផ្លាស់ទៅកន្លែងត្រជាក់ ហើយថាមិនគួរទុកកុមារ ឬសត្វចិញ្ចឹម ចោលនៅក្នុងរថយន្តឡើយ។

គួរបញ្ជាក់ថា តំបន់ភាគច្រើននៃប្រទេសកូរ៉េខាងត្បូង រួមទាំងផ្នែកខ្លះនៃទីក្រុងសេអ៊ូល នៅតែស្ថិតក្រោមការព្រមានពីរលកកម្តៅ ដោយមានសីតុណ្ហភាពចន្លោះ ៣៥អង្សាសេ ឬខ្ពស់ជាងនេះ អស់រយៈពេលពីរថ្ងៃជាប់ៗគ្នាមកហើយ៕