* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៉ីរ៉ង់ព្រមានឈប់អនុវត្តកិច្ចព្រមព្រៀងទាំងស្រុង បើអាមេរិកបន្តមិនគោរពតាមការប្តេជ្ញារបស់ខ្លួន (Video inside)

13-07-2026 16:54

(តេហេរ៉ង់)៖ នាថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ អ៉ីរ៉ង់បានព្រមានថា ខ្លួននឹងលែងអនុវត្តតាមអនុស្សរណៈយោគយល់ ដែលត្រូវបានចុះហត្ថលេខាកាលពីខែមុន ជាមួយសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៉ីនតោន បរាជ័យគោរពតាមការប្តេជ្ញារបស់ខ្លួន ដើម្បីបិទបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រោយការវាយប្រហារដាក់គ្នាជុំថ្មីបំផុត អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងតេហេរ៉ង់ថា «រាល់ពេលដែលភាគីម្ខាងទៀត បរាជ័យបំពេញតាមកាតព្វកិច្ចរបស់ខ្លួន យើងក៏មិនគោរពតាមកាតព្វកិច្ចរបស់យើងដែរ... យើងនឹងបន្តធ្វើសកម្មភាព ដោយប្រកាន់ជំហរបែបនេះ»

យ៉ាងណាមិញ លោក Baqaei បានបន្ថែមថា ទោះជាបែបនេះក៏ដោយ អ៉ីរ៉ង់នឹងនៅតែបន្តកិច្ចពិភាក្សាជាមួយ ក្រុមអ្នកជួយសម្រុះសម្រួលជម្លោះមកពីកាតា ប៉ាគីស្ថាន និងអូម៉ង់ ដើម្បីព្យាយាមទប់ស្កាត់កុំឱ្យសង្រ្គាមជាមួយអាមេរិក កាន់តែឡើងកម្តៅខ្លាំងថែមទៀត។

គួរបញ្ជាក់ថា ក្រោយមានភាពស្ងប់ស្ងាត់មួយរយៈ ចាប់តាំងពីអនុស្សរណៈយោគយល់ ត្រូវបានចុះហត្ថលេខា កាលពីខែមិថុនា ដើម្បីបម្រើជាកិច្ចព្រមព្រៀងបឋម ឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមជាផ្លូវការ អរិភាពរវាងអាមេរិកនិងអ៉ីរ៉ង់ ស្រាប់តែបានផ្ទុះឡើងវិញ កាលពីសប្តាហ៍មុន នៅពេលកប៉ាល់ពាណិជ្ជកម្មប៉ុន្មានគ្រឿង បានរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ជាហេតុនាំឱ្យយោធាអាមេរិក បើកការវាយប្រហារជាថ្មីលើអ៉ីរ៉ង់ ហើយអ៉ីរ៉ង់បានឆ្លើយតបវិញ ដោយកំណត់គោលដៅលើ មូលដ្ឋានទ័ពអាមេរិក ក្នុងបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់។ ភាគីទាំងពីរចោទគ្នាទៅវិញទៅមក អំពីការបំពានបទឈប់បាញ់ ហើយនៅតែបន្តការវាយប្រហារតបតទៅមក មកទល់ថ្ងៃចន្ទនេះ​ ៕