* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាការងារជាមួយលោកស្រី Ndetwa ប្រធានាធិបតីណាមីប៊ី

13-07-2026 17:51

(ប៉េកាំង)៖ នារសៀលថ្ងៃទី១០ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយ លោកស្រី Ndetwa ប្រធានាធិបតីណាមីប៊ី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅវិមានសភាប្រជាជនទីក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងសំណើរចំនួន ៣ ចំពោះការកសាងសហគមន៍ជោគវាសនារួមរវាងចិន-ណាមីប៊ីក្នុងយុគសម័យថ្មី។ ទីមួយ ប្រកាន់ខ្ជាប់ការគាំទ្រគ្នាយ៉ាងម៉ឺងម៉ាត់។ ទីពីរ ត្រូសត្រាយសក្តានុពលកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការ។ ទីបី ប្រកាន់ខ្ជាប់សមគ្គីភាព និងកិច្ចសម្របសម្រួល ដើម្បីគាំពារពហុភាគីនិយម។

លោក Xi Jinping បានបន្តថា ភាគីចិនរីករាយបន្តធ្វើការជាមួយប្រទេសអាហ្វ្រិក រួមមានប្រទេសណាមីប៊ីជាដើមដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការវិស័យរ៉ែ ហើយត្រូវប្រកាន់ខ្ជាប់គោលការណ៍ចំនួន៣។ ទីមួយ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ទីពីរ ពិគ្រោះពិភាក្សាគ្នាដោយមេត្រីភាព ទីបី ត្រូសត្រាយ និងអភិវឌ្ឍន៍។

ជាការឆ្លើយតប លោកស្រី Ndetwa បានថ្លែងថា ភាគីណាមីប៊ីយកចិត្តទុកដាក់ខ្ពស់លើទំនាក់ទំនងជាមួយប្រទេសចិន ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចិនមួយ។ ភាគីណាមីប៊ីមានឆន្ទៈរៀនសូត្រពីបទពិសោធចិន ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរណាមីប៊ីនិងចិនទទួលបាន ការរីកចម្រើនបន្ថែមទៀត។

បន្ទាប់ពីកិច្ចជំនួប ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងណាមីប៊ី បានធ្វើជាសក្ខីភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើនមានដូចជា សេដ្ឋកិច្ចនិងពាណិជ្ជកម្ម សុខភិបាល ការអប់រំ និងធនធានមនុស្ស ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន