* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោកប្រធានាធិបតី ម៉ាក្រុង បញ្ជាក់ថា អឺរ៉ុបនឹងការពារសេរីភាព​ ទោះក្នុងតម្លៃណាក៏ដោយ (Video inside)

13-07-2026 21:07

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទនេះ បានប្រកាសយ៉ាងមុតមាំថា ទ្វីបអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួន និងសេរីភាព ទោះបីជាត្រូវប្តូរដោយ «ឈាម» ក៏ដោយ ប្រសិនបើចាំបាច់។ ការអះអាងនេះ ធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលជាមួយសម្ព័ន្ធមិត្ត ដើម្បីបញ្ជាក់ជំហរគាំទ្រអ៊ុយក្រែន និងដាក់សម្ពាធលើរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

ការិយាល័យប្រធានាធិបតីបារាំងបានឱ្យដឹងថា កិច្ចប្រជុំកំពូលនៃ «សម្ព័ន្ធឆន្ទៈ» ដែលផ្តួចផ្តើមដោយបារាំង និងអង់គ្លេស នឹងមានការចូលរួមពីប្រមុខរដ្ឋយ៉ាងហោចណាស់ ២៥រូប រួមទាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ផងដែរ ដើម្បីជំរុញឱ្យមានបទឈប់បាញ់ និងការចរចាសន្តិភាពនៅអ៊ុយក្រែន។

ថ្លែងសុន្ទរកថាជាប្រពៃណីទៅកាន់កងកម្លាំងប្រដាប់អាវុធ មុនក្បួនព្យុហយាត្រាយោធាថ្ងៃទី១៤ ខែកក្កដា លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា អឺរ៉ុបកំពុង «ស្ថិតក្នុងដំណើរការប្រែក្លាយទៅជាមហាអំណាចមួយ» ដែលត្រៀមខ្លួនរួចជាស្រេចដើម្បី «ការពារខ្លួន»។ លោកបានបញ្ជាក់ថា «សារដែលយើងចង់ផ្ញើទៅកាន់ពិភពលោកគឺ៖ បាទ សន្តិភាពគឺជាគោលដៅរបស់យើង។ ពិតណាស់ យើងឱ្យតម្លៃលើសេរីភាព និងនីតិរដ្ឋ។ ហើយពិតណាស់​ យើងត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធដើម្បីការពាររឿងទាំងនោះ។ ជានិច្ចកាល ហើយទោះបីជាត្រូវប្តូរដោយឈាមក៏ដោយ ប្រសិនបើចាំបាច់»។

គួរបញ្ជាក់ថា​ លោក ហ្សេឡេនស្គី និងមេដឹកនាំដទៃទៀត ត្រូវបានរំពឹងថានឹងចូលរួមទស្សនាក្បួនព្យុហយាត្រានៅតាមដងវិថី Champs-Elysees ចំកណ្តាលទីក្រុងប៉ារីស ដែលនឹងរំលេចពីការគាំទ្រយ៉ាងរឹងមាំចំពោះអ៊ុយក្រែន។ ក្រៅពីនេះ លោក ម៉ាក្រុង ក៏បានឆ្លៀតឱកាសអំពាវនាវឱ្យមានភាពជាដៃគូក្នុងឧស្សាហកម្មការពារជាតិអឺរ៉ុបបន្ថែមទៀត បើទោះបីជាបារាំង និងអាល្លឺម៉ង់ ទើបតែបានបោះបង់ចោលកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងរួមគ្នាកាលពីខែមុនក៏ដោយ៕