* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមហ៊ូទីយេម៉ែន​ ចោទអារ៉ាប៊ីសាអូឌីតថាបានវាយប្រហារព្រលានយន្តហោះសាណា និងប្តេជ្ញាសងសឹក (Video inside)

13-07-2026 21:56

(សាណា)៖ ក្រុមឧទ្ទាមហ៊ូទី (Houthi) នៅយេម៉ែន នៅថ្ងៃចន្ទ បានចោទប្រកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ថាបានបើកការវាយប្រហារតាមអាកាសទៅលើអាកាសយានដ្ឋានអន្តរជាតិសាណា (Sanaa) ដោយបានប្តេជ្ញាថានឹងវាយបកសងសឹកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យយោធាហ៊ូទី លោក យ៉ាហ្យា សារី (Yahya Saree) បានចាត់ទុកការវាយប្រហារនេះថាជា «ការឈ្លានពានយ៉ាងច្បាស់ក្រឡែត» និងជាការបញ្ចប់បទឈប់បាញ់ ដោយព្រមានថាអារ៉ាប៊ីសាអូឌីតនឹងត្រូវទទួលរងផលវិបាក។ ឆ្លើយតបនឹងស្ថានភាពនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់រដ្ឋាភិបាលយេម៉ែនស្របច្បាប់ បានចេញបញ្ជាឱ្យបិទព្រលានយន្តហោះទាំងអស់នៅទូទាំងប្រទេសជាបន្ទាន់។

មុនការចោទប្រកាន់នេះ ក្រសួងការពារជាតិនៃរដ្ឋាភិបាលយេម៉ែន​ បានអះអាងថាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានកំណត់គោលដៅវាយប្រហារលើផ្លូវរត់យន្តហោះនៅព្រលានយន្តហោះ Sanaa ក្នុងគោលបំណងរារាំងយន្តហោះអ៊ីរ៉ង់មិនឱ្យចុះចត។ ទោះជាយ៉ាងណា អ្នកនាំពាក្យកងទ័ពយេម៉ែនបានបញ្ជាក់នៅពេលក្រោយថា យន្តហោះនោះបានចុះចតដោយសុវត្ថិភាពនៅព្រលានយន្តហោះ Hodeidah ដែលគ្រប់គ្រងដោយក្រុមហ៊ូទី។

គួររំលឹកថា យេម៉ែនបានប្រឈមមុខនឹងសង្គ្រាមស៊ីវិល និងសង្គ្រាមតំណាង (Proxy War) ពីមហាអំណាចក្រៅប្រទេសអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ចាប់តាំងពីក្រុមហ៊ូទីបានវាយដណ្តើមរដ្ឋធានី និងបង្ខំឱ្យរដ្ឋាភិបាលស្របច្បាប់ត្រូវរត់ទៅតាំងមូលដ្ឋាននៅទីក្រុងអាដែន (Aden) ភាគខាងត្បូង ដោយមានការគាំទ្រពីអារ៉ាប៊ីសាអូឌីត។ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម បទឈប់បាញ់ឆ្នាំ២០២២ ត្រូវបានរក្សា និងគោរពយ៉ាងទូលំទូលាយ បើទោះបីជាក្រុមហ៊ូទីបានចូលរួមក្នុងជម្លោះតំបន់ ដោយវាយប្រហារនាវានៅសមុទ្រក្រហម និងជាប់ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់ក្តី៕