* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ដូណាល់ ត្រាំ ជូនដំណឹងសភាអាមេរិកជាផ្លូវការថាសង្រ្គាមជាមួយអ៉ីរ៉ង់ផ្ទុះឡើងវិញ (Video inside)

14-07-2026 08:46

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើការជូនដំណឹងជាផ្លូវការទៅកាន់សភាអាមេរិកពីការចាប់ផ្ដើមជម្លោះឡើងវិញប្រឆាំងនឹងអ៉ីរ៉ង់ កាលពីថ្ងៃទី៧ ខែកក្កដា ហើយនេះជាលិខិតជូនដំណឹងមួយដែលរដ្ឋបាលរបស់លោកសម្លឹងឃើញថានឹងផ្ដល់ឱ្យពួកគេ ពេលវេលា ៦០ថ្ងៃជាថ្មីម្ដងទៀតដើម្បីប្រើប្រាស់កម្លាំងយោធាប្រឆាំងអ៉ីរ៉ង់ដោយមិនចាំបាច់មានការអនុម័តយល់ព្រមជាផ្លូវការ ពីសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ដូណាល់ ត្រាំ នៅក្នុងលិខិតជូនដំណឹងមួយចុះកាលបរិច្ឆេទកាលពីថ្ងៃទី១០ ខែកក្កដា និងដែល Reuters​ បាននិយាយថារូបលោកបានបញ្ជាឱ្យយោធាអាមេរិកធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងអ៉ីរ៉ង់ នៅក្រោមការទទួលខុសត្រូវរបស់លោក ដើម្បីការពារជនជាតិអាមេរិក រួមទាំងសន្តិសុខជាតិ និងផលប្រយោជន៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ លិខិតដដែលក៏បានគូសបញ្ជាក់ផងដែរពីសកម្មភាពរបស់លោក ត្រាំ ក្នុងនោះរួមមានទាំងការបញ្ជាឱ្យមានបទឈប់បាញ់មួយរយៈពេល ២សប្ដាហ៍កាលពីថ្ងៃទី៧ ខែមេសា និងដែលក្រោយមកត្រូវបានពន្យារបន្ថែម ក៏ដូចជាកិច្ចប្រឹងប្រែងនៃរដ្ឋបាលរបស់លោកដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយការទូតមួយដើម្បីបិទបញ្ចប់ជម្លោះ។

គួរបញ្ជាក់ថា ខណៈជម្លោះបានកើនឡើងជាថ្មី លោក ត្រាំ កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា បាននិយាយថាសហរដ្ឋអាមេរិកនឹងអនុវត្តការបិទខ្ទប់មិនឱ្យកប៉ាល់ដឹកទំនិញធ្វើដំណើរចេញចូលកំពុងផែអ៉ីរ៉ង់ឡើងវិញ ហើយនឹងធានាថាច្រកសមុទ្រនឹងបើកចំហសម្រាប់ការធ្វើនាវាចរដោយសេរី។ រដ្ឋធម្មនុញ្ញអាមេរិកបានចែងថាមានតែសភាប៉ុណ្ណោះ មិនមែនប្រធានាធិបតីនោះទេ ដែលមានអំណាចក្នុងការប្រកាសសង្រ្គាម។ តែទោះជាបែបនេះក្ដី ប្រធានាធិបតីនៅតែមានសិទ្ធិពិសេសក្នុងការបញ្ជាឱ្យធ្វើប្រតិបត្តិការយោធារយៈពេលខ្លីមួយ ដោយមិនចាំបាច់ ស្នើសុំការអនុម័តយល់ព្រមពីសភាជាមុន៕