* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

តម្លៃប្រេងអន្តរជាតិ ហក់ឡើងថែមទៀត ក្រោយអាមេរិក និងអ៉ីរ៉ង់ បង្កើនការវាយប្រហារនៅច្រកសមុទ្រ Hormuz (Video inside)

14-07-2026 11:03

(Reuters)៖ មកដល់ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ តម្លៃប្រេងឆៅ បានកើនឡើង ២ភាគរយទៀត ខណៈដែលសហរដ្ឋអាមេរិក ដាក់ការបិទខ្ទប់ផ្លូវទឹករបស់អ៉ីរ៉ង់ឡើងវិញ ចំពោះមុខការបង្កើនការវាយប្រហារដោយប្រទេសទាំងពីរ នៅឯច្រកសមុទ្រ Hormuz ធ្វើឱ្យលំហូរថាមពលជួបប្រទះនឹងភាពមិនច្បាស់លាស់សារជាថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent មានតម្លៃជិត ៨៥ដុល្លារក្នុងមួយបារ៉ែល កើនឡើង ២ភាគរយ គិតត្រឹមវគ្គជួញដូរពេលព្រឹក។ រីឯប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate មានតម្លៃជិត ៨០ដុល្លារក្នុងមួយបារ៉ែល កើនឡើងជាង ២ភាគរយ។ វាជាការវិលមករកតម្លៃខ្ពស់វិញ ចាប់តាំងពីអាមេរិក និងអ៉ីរ៉ង់ ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាម កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

ក្រសួងការពារជាតិអេមីរ៉ាត់អារ៉ាប់រួម (UAE) បានឱ្យដឹងកាលពីថ្ងៃចន្ទថា នាវាដឹកប្រេងពីរគ្រឿងរបស់ខ្លួន ត្រូវមីស៉ីលកំណត់គោលដៅ ២គ្រាប់របស់អ៉ីរ៉ង់ បាញ់ចំ នៅតាមផ្លូវទឹកភាគខាងត្បូងច្រកសមុទ្រ Hormuz ក្នុងដែនទឹកអូម៉ង់ ដោយសម្លាប់សមាជិកនាវិកជនជាតិឥណ្ឌាម្នាក់ និង ៨នាក់ផ្សេងទៀតរងរបួស។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក បានដាក់ចេញនូវការបិទផ្លូវដឹកជញ្ជូនរបស់អ៉ីរ៉ង់ឡើងវិញ ដោយបន្ថែមថា លោកចង់ឱ្យអាមេរិក ទទួលបានការបង់ថ្លៃការពារ ខណៈកំពុងជួយការពារនៅច្រកសមុទ្រ Hormuz។ អ្នកវិភាគទីផ្សារនិយាយថា ការកើនឡើងនៃភាពតានតឹងថ្មីចុងក្រោយនេះ ច្បាស់ណាស់បានចាក់បញ្ចូលហានិភ័យទៅក្នុងទីផ្សារប្រេង៕