* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក Macron៖ អ៊ុយក្រែននឹងផលិតមីស៉ីលរបស់បារាំង បញ្ជាទិញយន្តហោះចម្បាំង Rafale (Video inside)

14-07-2026 11:41

(ប៉ារីស)៖ លោកប្រធានាធិបតី Emmanuel Macron បាននិយាយថា បារាំងនឹងអនុញ្ញាតឱ្យអ៊ុយក្រែន ផលិតមីស៉ីលគ្រូសរបស់បារាំង គ្រាប់បែកកំណត់គោលដៅ និងមីស៉ីលបាញ់ស្ទាក់សម្រាប់ប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីទីក្រុងកៀវ បញ្ជាទិញប្រព័ន្ធការពារដែនអាកាសជំនាន់ក្រោយ ដែលផលិតរួមគ្នារវាងបារាំង និងអ៉ីតាលី ក៏ដូចជាយន្តហោះចម្បាំង Rafale។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ការប្រកាសរបស់លោក Macron សបញ្ជាក់ជាលើកដំបូង ដែលបារាំងព្រមផ្តល់អាជ្ញាប័ណ្ណឱ្យអ៊ុយក្រែន។ ការផលិតផ្តោតលើគ្រាប់បែកកំណត់គោលដៅជាក់លាក់ពីអាកាសទៅដីគោក ហៅកាត់ AASM មីស៉ីលបាញ់ស្ទាក់សម្រាប់ប្រព័ន្ធការពារដែនអាកាស Aster និងមីស៉ីលរយៈចម្ងាយឆ្ងាយ SCALP ដែលចក្រភពអង់គ្លេសក៏មានផលិតផងដែរ។

តាមលោក Macron ប្រព័ន្ធរ៉ាដាក៏នឹងត្រូវបញ្ជូនទៅកាន់អ៊ុយក្រែនដែរ។ លោកបញ្ជាក់ទៀតថា លោក ហ្សេលេនស្គី បានបញ្ជាទិញប្រព័ន្ធការពារដែនអាកាស SAMP-T ជំនាន់ថ្មី ដែលត្រូវបញ្ជូនទៅអ៊ុយក្រែន បន្ទាប់ពីការបញ្ជូនប្រព័ន្ធជំនាន់ចាស់ និងគ្រាប់មីស៉ីលមួយចំនួន។ រីឯ យន្តហោះចម្បាំង Rafale ចំនួន ១៦គ្រឿងនឹងត្រូវចែកចាយ ក្នុងគោលបំណងធ្វើប្រតិបត្តិការលើដែនអាកាសអ៊ុយក្រែន ចន្លោះឆ្នាំ ២០២៨ និង ២០២៩។

គួរបញ្ជាក់ថា នៅឯសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៃបណ្តាមេដឹកនាំចំនួន ២៥នាក់ ក្នុងទីក្រុងប៉ារីស លោក Macron បានឱ្យដឹងថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន យល់ព្រមចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសជិតខាងអ៊ុយក្រែន ជាផ្នែកមួយនៃផែនការត្រៀមកងកម្លាំងចម្រុះ ដែលនឹងត្រូវដាក់ពង្រាយ ពេលដែលអ៊ុយក្រែនមានបទឈប់បាញ់ជាមួយរុស្ស៉ី៕