* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ៤០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋាភិបាលអាមេរិកសងប្រាក់បាន៨១ពាន់លានដុល្លារ នៃពន្ធគយដែលតុលាការកំពូលសម្រេចថាខុសច្បាប់ (Video inside)

14-07-2026 15:21

(វ៉ាស៉ីនតោន)៖ តួលេខស្តីពីកញ្ចប់ថវិកាដែលចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញថា រដ្ឋាភិបាលអាមេរិក មកទល់ពេលនេះ បានសងប្រាក់ត្រឡប់ទៅវិញ ចំនួនជាង៨០ពាន់លានដុល្លារ នៃពន្ធគយដែលត្រូវបានប្រមូល មុនពេលតុលាការកំពូលចេញសេចក្តីសម្រេចថា ការប្រមូលពន្ធទាំងនោះគឺខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ចំណាត់ការដំឡើងពន្ធគយ បានបម្រើជាផ្នែកដ៏សំខាន់នៃផែនការយុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាប់តាំងពីលោកត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំ២០២៥។ ប៉ុន្តែនៅខែកុម្ភៈ ឆ្នាំ២០២៦នេះ តុលាការកំពូលអាមេរិក បានលុបចោលភាគច្រើននៃវិធានការដំឡើងពន្ធគយថ្មីរបស់លោក ដែលបង្ខំឱ្យរដ្ឋាភិបាលត្រូវសងប្រាក់​ដល់ក្រុមហ៊ុននានាដែលបានបង់ពន្ធទាំងនោះវិញ។

យោងតាមទិន្នន័យកញ្ចប់ថវិកា សហរដ្ឋអាមេរិកបង់ប្រាក់បានចំនួន៨១ពាន់លានដុល្លារ នៃការសងថ្លៃពន្ធគយ ក្នុងឆ្នាំសារពើពន្ធឆ្នាំនេះ ដែលរាប់ចាប់ពីខែតុលា ឆ្នាំ២០២៥ ធៀបទៅនឹងត្រឹម៥ពាន់លានដុល្លារប៉ុណ្ណោះ អំឡុងរយៈពេលដូចគ្នា ក្នុងឆ្នាំសារពើពន្ធកន្លងទៅ។ មន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក បានទទួលស្គាល់ថា ការកើនឡើងខ្ពស់នេះ គឺស្ទើរតែទាំងស្រុងដោយសារសេចក្តីសម្រេចរបស់តុលាការកំពូល ហើយការសងប្រាក់ភាគច្រើន ត្រូវបានធ្វើឡើងកាលពីខែឧសភា និងខែមិថុនា។

គួរបញ្ជាក់ថា លោក ត្រាំ បានអះអាងថា ចំណាត់ការដំឡើងពន្ធគយរបស់លោក អាចជួយពង្រឹងសេដ្ឋកិច្ចឡើងវិញ ដោយវានឹងនាំយក​រោងចក្រត្រឡប់មកសហរដ្ឋអាមេរិក ផ្តល់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រសើរជាងមុន ហើយបង្រួមទំហំឱនភាពនៅក្នុងកញ្ចប់ថវិការសហព័ន្ធ។

តាមពិតទៅ ឱនភាពកញ្ចប់ថវិកា គឺកាលពីឆ្នាំមុនបានរួមតូចបន្តិចមែន ដោយសារតែប្រាក់ចំណូលពន្ធ ប៉ុន្តែឥឡូវវាកំពុងរីកធំឡើងវិញ ដោយកើនដល់១,៣៦៧ទ្រីលានដុល្លារ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំសារពើរពន្ធនេះ ដែលជាកំណើន២ភាគរយ។ សហរដ្ឋអាមេរិក ក៏បានចំណាយជាង១ទ្រីលានដុល្លារ លើការទូទាត់ការប្រាក់នៃបំណុលរបស់ខ្លួនផងដែរ ដែលជាកំណើន១៤ភាគរយ ហើយ​ការចំណាយលើវិស័យយោធា បានហក់ឡើង៥ភាគរយ ដោយសារតែសង្រ្គាមនៅមជ្ឈិមបូព៌ា៕