* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ៤០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ការនាំចេញរបស់ចិនក្នុងខែមិថុនា កើនលើសការព្យាករ ជំរុញដោយវិស័យ AI

14-07-2026 15:47

(ប៉េកាំង)៖ ការនាំចេញរបស់ចិន បានកើនឡើងក្នុងខែមិថុនា ជំរុញដោយតម្រូវការបន្ទះឈីប និងឧបរកណ៍ផ្ទុកទិន្នន័យ សម្រាប់យកទៅប្រើក្នុងការជំរុញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ភាពធន់នៃពាណិជ្ជកម្មជាងការរំពឹងទុក បង្ហាញថាក្រុមហ៊ុនផលិតចិន នៅតែបន្តរក្សាបាននូវការលក់ ទោះជាមានកំណើនយឺតនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំៗ និងភាពមិនប្រាកដប្រជានៃទំនាក់ទំនងពាណិជ្ជកម្ម ជាមួយទីក្រុងវ៉ាស៉ីនតោនក៏ដោយ។ តម្រូវការខ្លាំងសម្រាប់ផលិតផលបច្ចេកវិទ្យា ទាក់ទងនឹង AI កុងត្រាដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិកទុកមុន និងការកំណត់តម្លៃពីអ្នកនាំចេញរបស់ចិន បានជួយគាំទ្រដល់ការលក់នៅក្រៅប្រទេស។

យោងតាមទិន្នន័យគយចិន ការនាំចេញបានកើនឡើង ២៧ភាគរយធៀបនឹងឆ្នាំមុន គិតជាប្រាក់ដុល្លារអាមេរិក ដែលជាលទ្ធផលល្អបំផុតក្នុងរយៈពេល ៤ខែ ដោយលើសពីការកើនឡើង ១៩,៤ភាគរយក្នុងខែឧសភា និងការព្យាករកំណើន ១៨,២ភាគរយពីក្រុមអ្នកសេដ្ឋកិច្ច។ ដោយឡែក ទិន្នន័យសកម្មភាពផលិតកម្ម ក្នុងខែមិថុនា ក៏បានបង្ហាញដែរថា តម្រូវការនៅបរទេសកំពុងចាប់ផ្តើមងើបឡើងវិញ។

គួរបញ្ជាក់ថា ការវិនិយោគលើវិស័យ AI ជាសកល កំពុងផ្តល់ផលដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិត ដែលរួមចំណែក ២០ទ្រីលានដុល្លារនៅក្នុងសេដ្ឋកិច្ចចិន ទោះជាមានការរំខានខ្លះពីជម្លោះនៅមជ្ឈិមបូព៌ា និងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ៕