* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចរាចរណ៍នៅច្រកសមុទ្រ Hormuz ថយចុះដល់កម្រិតទាបបំផុត គិតក្នុងរយៈពេល២ខែ ខណៈការវាយប្រហារថ្មីរវាងអាមេរិក និងអ៉ីរ៉ង់ បង្កក្តីបារម្ភអំពីសុវត្ថិភាព (Video inside)

14-07-2026 16:25

(Hormuz)៖ ទិន្នន័យដឹកជញ្ជូន កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ បង្ហាញថាចំនួនកប៉ាល់ដឹកប្រេង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បានថយចុះខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ចំពោះមុខការវាយប្រហារថ្មីរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ក៏ដូចជាការវាយប្រហារលើនាវា នាំឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពឧស្សាហកម្មដឹកជញ្ជូន និយាយថានាវានានាកំពុងបិទមុខងារចាប់សញ្ញា AIS កាន់តែច្រើន ដែលធ្វើឱ្យវាពិបាកក្នុងការកំណត់ចំនួនសរុបនៃនាវា ឆ្លងកាត់ផ្លូវទឹកនេះ។ តាមការវិភាគរបស់ក្រុមហ៊ុន Kpler និងផ្អែកលើទិន្នន័យដែលមានស្រាប់ ចរាចរណ៍នាវាដឹកប្រេង និងឧស្ម័នបានធ្លាក់ចុះដល់កម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី ២៥ ខែឧសភាមក។

លោក Gibson ដែលជាឈ្មួញស៉ីកម្រៃជើងសារកប៉ាល់ បានឱ្យដឹងថា ប្រសិនបើមានភាពតានតឹង រហូតដល់បិទច្រកសមុទ្រ Hormuz រយៈពេលយូរម្តងទៀត ពិភពលោកនឹងលំបាកជាងមុនទៅទៀត។ ឈ្មួញរូបនេះបន្ថែមថា ដោយសារស្តុកប្រេងសកល ថយចុះយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែថ្មីៗ ហេតុនេះការផ្គត់ផ្គង់ប្រេងនឹងកាន់តែតឹងតែង តម្លៃកាន់តែខ្ពស់ និងមានហានិភ័យកាន់តែខ្លាំង សម្រាប់ទីផ្សារកប៉ាល់ដឹកប្រេង។

តាមមជ្ឈមណ្ឌលព័ត៌មានរួមស្តីពីសមុទ្រ (JMIC) ដឹកនាំដោយកងទ័ពជើងទឹកអាមេរិក កាលពីថ្ងៃអាទិត្យ ចរាចរណ៍ពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz បន្តថយចុះ។ រូបភាពផ្កាយរណបចុងក្រោយបំផុត ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដែលពិនិត្យដោយ Reuters បង្ហាញថា មាននាវាដឹកប្រេងចំនួន៣គូ បានធ្វើសកម្មភាពផ្ទេរប្រេង នៅខាងក្រៅច្រក Hormuz ក្បែរឆ្នេរសមុទ្រប្រទេសអូម៉ង់ នៅតំបន់ឈូងសមុទ្រអូម៉ង់៕