* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កិច្ច​សន្ទនា​តុមូល​ចេញផ្សាយ​ «របាយការណ៍​ថ្មីស្តីពី​ការរិះគន់និង​ច្រានចោលការកាត់ក្តី នៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង» អ្នក​ជំនាញ​៖អ្វីដែល​ហៅថា «ការ​កាត់​ក្តី​» គឺជា​គំរូអាក្រក់​ដែល​ល្មើសនឹង​ច្បាប់អន្តរជាតិ

14-07-2026 17:53

(ប៉េកាំង)៖ ព្រឹក​ថ្ងៃទី ១៣ ខែ​កក្កដា កិច្ច​សន្ទនា​តុមូល​ស្តីពី​សន្តិសុខ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​បើកធ្វើ​នៅក្រុង​​ហុងកុង ដោយ​បាន​ចេញផ្សាយ​«របាយការណ៍​ថ្មីស្តីពី​ការរិះគន់និង​ច្រានចោលការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង » ។ អ្នក​ជំនាញនានា​​ថ្លែង​ថា អ្វីដែល​ហៅថា “ការ​កាត់​ក្តី​” គឺជា​គំរូអាក្រក់​ដែល​ល្មើសនឹង​ច្បាប់អន្តរជាតិ​។

របាយការណ៍​នេះបាន​លើក​ឡើង​ថា ក្នុ​ងរយៈពេល​១០​ឆ្នាំ​មក​ “ការកាត់​ក្តី​” នេះមាន​ឥទ្ធិពលតិចតួចបំផុត​ចំពោះ​​ការ​អនុវត្តជាក់ស្តែង​​នៃសហគមន៍អន្តរជាតិ​និង​បណ្តាប្រទេស​នានា​ ក្នុង​ការកាត់ក្តីបន្ទាប់ពីសំណុំ​រឿង​នេះ ​ ស្ថាប័ន​តុលាការនិង​ស្ថាប័ន​មជ្ឈត្តកម្មអន្តរជាតិ​បានចៀងវាង​ការ​លើក​ឡើង​ពី​ “សំណុំ​រឿង​មជ្ឈត្តកម្ម​” នេះ ហើយ​ក្នុ​ងមជ្ឈដ្ឋាន​សិក្សាស្រាវជ្រាវបានប្រ​​កាន់​អាកប្បកិរិយា​រិះគន់​ជា​ទូទៅ​ចំពោះការ​​សន្និដាន​ខាង​ផ្លូវច្បាប់ក្នុ​ងករណី​នេះ។

ថ្លែង​ក្នុង​សុន្ទរកថា​គន្លឹះ លោក Qi Dahai អគ្គនាយក​នៃ​​អគ្គនាយក​ដ្ឋាននីតិកម្មនៃ​ក្រសួង​ការ​បរទេស​ចិន​បាន​លើក​ឡើង​ថា តាម​ពិត​ទៅ អ្វីដែលហៅថា “ការកាត់ក្តី​”​ នៃ “សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង” ជា​ឧបាយកលនយោបាយដែល​ជ្រកក្រោមស្លាកច្បាប់ ។ “តុលាការ​មជ្ឈត្តកម្ម​” រំលោភដែន​យុត្តាធិការ​ និង​ប្រើ​ច្បាប់អន្តរជាតិ​ដោយ​ខុស​ឆ្គង​ ហើយ​បាន​ធ្វើ​ “ការកាត់​ក្តី​” ដោយ​ខុស​​ច្បាប់​និង​គ្មាន​ប្រសិទ្ធភាព ។ ការ​ដែល​ប្រទេស​ចិន​មិន​ទទួល​យក​ ​មិន​ចូល​រួម​ “មជ្ឈត្តកម្ម​” និង​មិន​​ទទួល​ស្គាល់​ “ការកាត់ក្តី ” នេះជា​វិធានការ​ដ៏ត្រឹមត្រូវ​ដើម្បីគាំពារបូរណភាពនិង​កិត្យានុភាពនៃ​ច្បាប់អន្តរជាតិ​ និង​ «អនុសញ្ញា សហប្រជាជាតិស្តីពីច្បាប់សមុទ្រ » ។ ប៉ុន្តែ ប្រទេស​មួយ​ចំនួន​តូច ដូច​ជា​អាមេរិក​ និង​ហ្វីលីពីន​ជា​ដើម​នៅតែ​ឃោសនា​បំប៉ោង ​ពី​ “ការ​កាត់ក្តី​”នេះជា​បន្តបន្ទាប់ ទាក់ទិន​នឹង​រឿង​នេះ ប្រទេសចិន​ចាំបាច់ត្រូវ​រិះគន់និងច្រានចោលជា​បន្តបន្ទាប់​ ដើម្បី​គាំពារសមភាពនិងយុត្តិធម៌ ក៏ដូច​ជា​កែតម្រូវ​សាធារណមតិ​អន្តរជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន