* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក Netanyahu គំរាមវាយប្រហារយ៉ាងសាហាវ បើអ៉ីរ៉ង់ហ៊ានតែប៉ះអ៉ីស្រាអែល (Video inside)

15-07-2026 08:41

(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានគំរាមថានឹងបើកវាយប្រហារដ៏សាហាវបំផុតប្រឆាំងនឹងអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់ហ៊ានបើកការវាយប្រហារណាមួយលើប្រទេសរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ AFP។

ថ្លែងនៅឯសន្និសីទមួយក្នុងទីក្រុង Dimona លោក Netanyahu បានផ្ដាំទៅកាន់មេដឹកនាំអ៉ីរ៉ង់ថាប្រសិនបើហ៊ានតែប៉ះអ៉ីស្រាអែល នោះអ៉ីស្រាអែលនឹងបើការវាយប្រហារ​ដ៏សាហាវបំផុតប្រឆាំងនឹងអ៉ីរ៉ង់ ពោលគឺខ្លាំងជាងការវាយប្រហាររួមគ្នាជាមួយសហរដ្ឋអាមេរិកកាលពីខែកុម្ភៈទៅទៀត។ Dimona ជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងអ៉ីស្រាអែល ដែលត្រូវបានគេជឿជាក់ថាជាកន្លែងរក្សាទុកឃ្លាំងអាវុធនុយក្លេអ៊ែរដែលអ៉ីស្រាអែលមិនដែលទទួលស្គាល់ជាសាធារណៈឡើយ។

ការគំរាមរបស់លោក Netanyahu ទៀតសោត ធ្វើឡើងចំពេលសហរដ្ឋអាមេរិកបានបើកការវាយប្រហារជាថ្មីលើអ៉ីរ៉ង់ និងខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ អនុវត្តការបិទខ្ទប់ឡើងវិញលើកំពង់ផែអ៉ីរ៉ង់។ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកក៏បានបើកការវាយប្រហារផងដែរលើទីក្រុងកំពង់ផែ Bushehr របស់អ៉ីរ៉ង់ ជាទីដែលរោងចក្រថាមពលនុយក្លេអ៊ែរស៊ីវិលតែមួយគត់របស់អ៉ីរ៉ង់ស្ថិតនៅ។

ជាការសងសឹកទៅនឹងការវាយប្រហារពីសហរដ្ឋអាមេរិក អ៉ីរ៉ង់បានបើកការវាយប្រហារដោយបាញ់មីស៊ីល និងដ្រូនលើសម្ព័ន្ធមិត្តអារ៉ាប់របស់សហរដ្ឋអាមេរិកក្នុងតំបន់ តែមិនទាន់ហ៊ានប៉ះអ៉ីស្រាអែលទេ៕