* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៊ុយក្រែន ​បាញ់ដ្រូន ៣៤០គ្រឿង សំដៅទៅរកទីក្រុងមូស្គូ (Video inside)

15-07-2026 09:53

(Reuters)៖ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថាអ៊ុយក្រែនបានបាញ់ដ្រូន ៣៤០គ្រឿងសំដៅលើទីក្រុងមូស្គូ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយក្នុងនោះភាគច្រើនលើសលុបនៃដ្រូនទាំងនោះត្រូវបានបាញ់ទម្លាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Sergei Sobyanin បានគូសបញ្ជាក់ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដូច្នេះថា «ភាគច្រើនលើសលុបនៃដ្រូនត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសពីចម្ងាយ និងក្នុងនោះមានដ្រូនសត្រូវច្រើនជាង ៥០គ្រឿងត្រូវបានកម្ទេចក្នុងពេលហោះតម្រង់ទៅរកទីក្រុងមូស្គូ»។

គួរបញ្ជាក់ថា អ៊ុយក្រែនបច្ចុប្បន្ន កំពុងបង្កើនការវាយប្រហារដ្រូនរយៈចម្ងាយឆ្ងាយលើរុស្ស៉ី ជាពិសេសមានគោលដៅលើឧស្សាហកម្មប្រេង។ យោធាអ៊ុយក្រែនកាលពីថ្ងៃអង្គារ ក៏បានអះអាងដែរថាខ្លួនបានបើកការវាយប្រហារដោយប្រើដ្រូនលើរោងចក្រគីមីឥន្ធនៈ Salavat របស់រុស្ស៉ីក្នុងតំបន់ និងរោងចក្រចម្រាញ់ប្រេង Afipsky ស្ថិតនៅភាគខាងត្បូងនៃប្រទេសរុស្ស៉ី។ ការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធប្រេង បាននិងកំពុងធ្វើឱ្យប្រជាជនរុស្ស៉ីក្នុងតំបន់មួយចំនួនខ្វះខាតប្រេងឥន្ធនៈប្រើប្រាស់។

ជាការឆ្លើយតប រុស្ស៉ីបានបង្កើនការវាយប្រហារដ្រូន និងមីស៊ីលលើទីក្រុងកៀវក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ៕