* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ជិត៣សប្តាហ៍ក្រោយគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា តួលេខមនុស្សស្លាប់នៅតែបន្តកើនឡើង ដល់លើស៤៧០០នាក់ (Video inside)

15-07-2026 13:52

(ការ៉ាកាស)៖ កាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ របាយការណ៍ផ្លូវការចុងក្រោយបង្អស់ បានបង្ហាញថា តួលេខមនុស្សស្លាប់ ដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា កាលពីជិត៣សប្តាហ៍មុន នៅតែបន្តកើនឡើង ពោលគឺដល់លើស៤៧០០នាក់ហើយ ខណៈមនុស្សជិត១៧ ០០០នាក់ផ្សេងទៀត បានរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

គ្រោះរញ្ជួយដីពីរកើតឡើងផ្ទួនគ្នា គឺមួយមានកម្រិត៧,២រ៉ិចទ័រ និងមួយទៀត៧,៥រ៉ិចទ័រ បានអង្រួនវ៉េណេស៊ុយអេឡាកាលពីថ្ងៃទី២៤ ខែមិថុនា ហើយបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ចំពោះរដ្ឋ La Guairá ព្រមទាំងផ្នែកខ្លះនៃរដ្ឋធានីការ៉ាកាស។ លោក Jorge Rodriguez ដែលជាប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា បានឱ្យដឹងថា គ្រោះមហន្តរាយនេះ បានសម្លាប់មនុស្សកើនដល់​យ៉ាងហោច៤ ៧៣៤នាក់ និងធ្វើឱ្យរបួស១៦ ៧៤០នាក់ផ្សេងទៀត។ បើតាមលោក Rodriguez អ្នករងរបួសភាគច្រើន ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យវិញហើយ។

គួរបញ្ជាក់ថា បើតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ មនុស្សសរុបប្រហែល៥០ ០០០នាក់ កំពុងបន្តបាត់ខ្លួន ក្រោយគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា ដែលបានរំលំអគាររាប់រយខ្នង ហើយធ្វើឱ្យមនុស្សម្នាជាប់នៅក្រោមគំនរបាក់បែក៕