* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រុស្ស៊ីព្រមានបាញ់កម្ទេចកងទ័ពបរទេស ដែលគ្រោងចូលឈរជើងការពារអ៊ុយក្រែនក្រោយបទឈប់បាញ់ (Video inside)

15-07-2026 22:06

(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធ បានព្រមានយ៉ាងច្បាស់ថា ខ្លួននឹងមិនទទួលយកជាដាច់ខាត នូវផែនការរបស់លោកខាងលិចក្នុងការបញ្ជូន «កងទ័ពចម្រុះ» ចូលទៅឈរជើងនៅអ៊ុយក្រែន ក្រោយពេលមានបទឈប់បាញ់គ្នានោះទេ។ រុស្ស៊ីបានប្រកាសថា ខ្លួននឹងចាត់ទុកកងទ័ពបរទេសទាំងនោះថាជាការគំរាមកំហែង និងជាគោលដៅដែលត្រូវវាយប្រហារកម្ទេចចោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីក្រុមសម្ព័ន្ធមិត្តលោកខាងលិចដែលគាំទ្រអ៊ុយក្រែន បានជួបប្រជុំគ្នានៅទីក្រុងប៉ារីសក្នុងសប្តាហ៍នេះ និងបានបញ្ជាក់សាជាថ្មីពីបំណងក្នុងការដាក់ពង្រាយកងកម្លាំងចម្រុះ ក្រោយពេលមានការបញ្ឈប់ការប្រយុទ្ធគ្នា ដើម្បីជួយធានាសុវត្ថិភាព និងជួយអ៊ុយក្រែនក្នុងការស្តារកងទ័ពរបស់ខ្លួនឡើងវិញ។ ក្រុមសម្ព័ន្ធមិត្តក៏បានបញ្ជាក់ដែរថា សមយុទ្ធយោធានឹងត្រូវរៀបចំឡើងនៅប៉ុន្មានខែខាងមុខ ដើម្បីបង្ហាញពីសមត្ថភាពរបស់កងកម្លាំងពហុជាតិសាសន៍សម្រាប់អ៊ុយក្រែននេះ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានសង្កត់ធ្ងន់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងសូមបញ្ជាក់ជាថ្មីថា ការដាក់ពង្រាយកងទ័ពពីបណ្តាប្រទេសសម្ព័ន្ធមិត្តមកកាន់អ៊ុយក្រែន គឺជារឿងដែលប្រទេសរបស់យើងមិនអាចទទួលយកបានឡើយ»
លោកស្រីបានព្រមានធ្ងន់ៗថា «ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ទង្វើនេះគឺស្មើនឹងការអន្តរាគមន៍ពីបរទេស និងជាការបង្កើនការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសរុស្ស៊ី។ យើងនឹងចាត់ទុកកងកម្លាំងទាំងនោះថាជាគោលដៅយោធាស្របច្បាប់របស់យើង»