* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

យោធាអាមេរិក បាញ់មីស៊ីលលើកប៉ាល់មួយគ្រឿង ដែលព្យាយាមបំបែកការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ (Video inside)

16-07-2026 09:00

(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងថាយន្ដហោះយោធាមួយគ្រឿងរបស់សហរដ្ឋអាមេរិកបានបាញ់មីស៊ីល និងបញ្ឈប់កប៉ាល់មួយគ្រឿងនៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ខណៈកប៉ាល់នេះព្យាយាមបំបែកការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X​ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CENTCOM បានឱ្យដឹងថាកប៉ាល់ខាងលើជាកប៉ាល់ដឹកប្រេង តែមិនបានដឹកប្រេង ឬទំនិញអ្វីទេ។ កប៉ាល់នេះដែរមានឈ្មោះ M/T Belma ដោតទង់ជាតិប្រទេស Curacao។ តាម CENTCOM យន្ដហោះយោធាអាមេរិកបញ្ឈប់កប៉ាល់នេះបន្ទាប់ពីបាញ់មីស៊ីល Hellfire ត្រូវចំបំពង់ផ្សែងរបស់កប៉ាល់។ នេះគឺជាលើកដំបូងបំផុតដែលសហរដ្ឋអាមេរិកប្រើកម្លាំងបាយបញ្ឈប់កប៉ាល់ស៊ីវិលមួយគ្រឿង ចាប់តាំងពីបានអនុវត្តការបិទខ្ទប់ឡើងវិញលើកំពង់ផែអ៉ីរ៉ង់កាលពីថ្ងៃអង្គារសប្ដាហ៍នេះមក។

CENTCOM ក៏បានឱ្យដឹងដែរថាក្នុងរយៈពេល ២៤ម៉ោងដំបូងនៃការអនុវត្តឡើងវិញការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ យោធាអាមេរិកបានបញ្ជាឱ្យកប៉ាល់ដឹកទំនិញ ២គ្រឿងប្ដូរទិសដៅធ្វើដំណើរ។ កងកម្លាំងអាមេរិកធ្លាប់បានបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ម្ដងរួចហើយ ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៨ ខែមិថុនា ដែលអំឡុងពេលនោះយោធាអាមេរិកបានស្ទាក់ឃាត់កប៉ាល់ ៩គ្រឿង និងបញ្ជាឱ្យកប៉ាល់ជាង ១៤០គ្រឿងប្ដូរទិសដៅធ្វើដំណើរ៕