* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ហ្សេលេនស្គី៖ អ៊ុយក្រែនចង់បានជំនាញបច្ចេកទេសផលិតគ្រាប់មីស៊ីល Patriot មុនដាច់ឆ្នាំ២០២៦ (Video inside)

16-07-2026 09:40

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាលោកផ្ទាល់រូបពឹងថាអ៊ុយក្រែននឹងទទួលបានជំនាញបច្ចេកទេស ដើម្បីផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ផលិតដោយសហរដ្ឋអាមេរិកនៅមុនដំណាច់ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីក្រុងកៀវបច្ចុប្បន្ន កំពុងខ្វះខាតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស នៅចំពោះមុខការបង្កើនការវាយប្រហារដោយបាញ់មីស៊ីលបាលិស្ទីគ និងដ្រូនពីសំណាក់រុស្ស៉ីស្ទើរតែជាប្រចាំ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ហ្សេលេនស្គី បានលើកឡើងថា «នៅមុនដំណាច់ឆ្នាំ២០២៦ យើងមានផែនការដើម្បីទទួលបានសមត្ថភាពបច្ចេកទេសក្នុងការផលិតគ្រាប់មីស៊ីលដោយខ្លួនឯង ជាមួយក្រុមអ្នកជំនាញអ៊ុយក្រែន...ហើយបច្ចុប្បន្នយើងកំពុងធ្វើការដើម្បីទទួលបានអាជ្ញាបណ្ណផលិតជាផ្លូវការ»។

គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយពីបំណងអនុញ្ញាតឱ្យអ៊ុយក្រែនផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot។ តែលក្ខខណ្ឌ និងកាលបរិច្ឆេទជាក់លាក់នៃលទ្ធភាពផ្ដល់អាជ្ញាបណ្ណឱ្យអ៊ុយក្រែនផលិតគ្រាប់មីស៊ីល Patriot ជាពិសេសប្រភេទ PAC-3 នៅមិនទាន់មានការកំណត់ឱ្យបានជាក់លាក់ នៅឡើយទេ។ បើតាមវិទ្យាស្ថានស្រាវជ្រាវអាមេរិក FPRI ការផលិតគ្រាប់មីស៊ីលប្រភេទ PAC-3 MSE មួយគ្រាប់ ត្រូវចំណាយពេល ២៤ខែ និង៣០ខែ ដើម្បីផលិតម៉ាស៊ីនរបស់វា៕