* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សហរដ្ឋអាមេរិក អនុម័តការលក់អាវុធតម្លៃជិត ២ពាន់លានដុល្លារឱ្យអារ៉ាប៊ីសាអូឌីត (Video inside)

16-07-2026 10:30

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីការអនុម័តការលក់អាវុធមានតម្លៃ ១,៩៦ពាន់លានដុល្លារ ដើម្បីជំរុញសមត្ថភាពការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីត ខណៈសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងអង្រួនតំបន់មជ្ឈិមបូព៌ាសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ថាការអនុម័តការលក់អាវុធខាងលើនឹងគាំទ្រដល់កម្មវត្ថុនៃសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខរបស់សម្ព័ន្ធមិត្តដ៏សំខាន់មួយមិនមែន NATO ដែលជា កម្លាំងមួយសម្រាប់ស្ថិរភាពនយោបាយ និងការរីកច្រើនសេដ្ឋកិច្ចនៅក្នុងតំបន់ឈូងសមុទ្រ។ ក្នុងចំណោមអាវុធដែលអារ៉ាប៊ីសាអូឌីតបញ្ជាទិញ ក្នុងនោះរួមមាន អាវុធឆ្លាតវៃ Advanced Precision Kill Weapon Systems និងក្បាលគ្រាប់ដល់ទៅ ២០ ០០០គ្រាប់​ ហើយក្រុមហ៊ុនចម្បងដែលទទួលបាន កុងត្រាផលិត គឺក្រុមហ៊ុន BAE Systems ក្នុងទីក្រុង Nashua រដ្ឋ New Jersey។

គួរបញ្ជាក់ថា ការអនុម័តការលក់អាវុធរបស់សហរដ្ឋអាមេរិក កើតមានឡើងចំពេលមានការព្រួយបារម្ភរឹតតែខ្លាំងពីការផ្ទុះសង្រ្គាមឡើងវិញរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែន បន្ទាប់ពីក្រុមឧទ្ទាមមួយនេះបានបាញ់មីស៊ីលតម្រង់ទៅកាន់អាកាសយានដ្ឋានមួយក្នុងទីក្រុង Abha ស្ថិតនៅភាគខាងត្បូងអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។

ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីនេះដែរធ្វើឡើងក្រោយរដ្ឋាភិបាលយេម៉ែនគាំទ្រដោយទីក្រុងរីយ៉ាដ បើកការវាយប្រហារលើអាកាសយានដ្ឋាន Sanaa គ្រប់គ្រងដោយហ៊ូទី ដើម្បីរារាំងកុំឱ្យយន្ដហោះមួយគ្រឿងដឹកក្រុមប្រតិភូហ៊ូទីត្រឡប់មកពីការចូលរួមពិធីបុណ្យសពមេដឹកនាំកំពូលអ៉ីរ៉ង់ ធ្វើការចុះចត។ ហ៊ូទី បានចោទប្រកាន់ត្រង់ៗថាអារ៉ាប៊ីសាអូឌីតជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕