* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បង់ក្លាដែស រឹបអូសទ្រព្យសម្បត្តិប្រហែល ៦,២ពាន់លានដុល្លារ ដែលជាប់ទាក់ទងនឹងអតីតនាយករដ្ឋមន្រ្តី Sheikh Hasina (Video inside)

16-07-2026 11:18

(ដាក្កា)៖ អាជ្ញាធរបង់ក្លាដែស បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ថាបង់ក្លាដែសបានរឹបអូសទ្រព្យសម្បត្តិតម្លៃ ៧៦០ពាន់លានតាកា ឬប្រហែល ៦,២ពាន់លានដុល្លារអាមេរិក ដែលជាប់ទាក់ទងនឹងអតីតនាយករដ្ឋមន្ត្រី Sheikh Hasina ក្រុមគ្រួសាររបស់លោកស្រី និងក្រុមហ៊ុនអាជីវកម្មចំនួន ១០។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារស៉ើបការណ៍ហិរញ្ញវត្ថុរបស់បង់ក្លាដែស បានឱ្យដឹងថា ទ្រព្យសម្បត្តិដែលត្រូវបានរឹបអូស មានជាង ៤,៦ពាន់លានដុល្លារ ត្រូវបានរឹបអូសក្នុងប្រទេសបង់ក្លាដែស និងជាង ១,៥ពាន់លានដុល្លារទៀត ត្រូវបានរឹបអូស នៅឯបរទេស។ បើតាមប្រធានទីភ្នាក់ងារ លោក Ikhtiar Mohammad Mamun អាជ្ញាធរបានបើកសំណុំរឿងចំនួន ៩៨ករណី ជាផ្នែកមួយនៃការស៉ើបអង្កេតលើលោកស្រី Hasina និងបុគ្គលដែលមានទំនាក់ទំនងជាមួយលោកស្រី។

គួរបញ្ជាក់ថា ចាប់តាំងពីត្រូវបានទម្លាក់ពីអំណាចកាលពី ២ឆ្នាំមុនមក លោកស្រី Hasina ត្រូវបានកាត់ទោសកំបាំងមុខនៅក្នុងសំណុំរឿងជាច្រើន រួមទាំងសំណុំរឿងពុករលួយដែលពាក់ព័ន្ធនឹងការបែងចែកដីឡូត៍ នៅតំបន់លំនៅឋានដ៏ប្រណិតមួយនៃរដ្ឋធានី Dhaka៕