* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៉ីរ៉ង់ព្រមានកម្ទេចហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ បើអាមេរិកហ៊ានវាយប្រហាហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន (Video inside)

16-07-2026 14:23

(តេហេរ៉ង់)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ អ៉ីរ៉ង់បានព្រមានថា ខ្លួននឹងកម្ទេចហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់ ប្រសិនបើសហរដ្ឋអាមេរិក ពិតជាហ៊ានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យទីស្នាក់ការយោធាអ៉ីរ៉ង់ បានគំរាមយ៉ាងដូច្នេះថា «ប្រសិនបើហ៊ានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់យើង ពួកយើង​នឹងកម្ទេចហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់»។ ទីក្រុងតេហេរ៉ង់ ក៏បានព្រមានដែរថា​ ខ្លួននឹងមិនអនុញ្ញាតដាច់ខាតទោះក្រោម​កាលៈទេសៈណាក៏ដោយ ឱ្យអាមេរិកដែលជាបរទេស... ជាប្រទេសមួយនៅក្រៅតំបន់ មកលូកលាន់ជ្រៀតជ្រែកកិច្ចការច្រកសមុទ្រ Hormuz ខណៈវាគឺជាបន្ទាត់ក្រហមមិនអាចបំបែកបានរបស់ប្រទេសអ៉ីរ៉ង់។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងវិញរវាងអាមេរិកនិងអ៉ីរ៉ង់ ចាប់តាំងពីសប្តាហ៍មុន ក្រោយពេលស្ងប់ស្ងាត់បានមួយរយៈ បន្ទាប់ពីភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបឋម កាលពីខែមិថុនា ដែលសំដៅស្វែងរកការបិទបញ្ចប់សង្រ្គាម និង​សន្តិភាពយូរអង្វែង។ ស្ថិតនៅចំណុចកណ្តាលនៃការកើនឡើងភាពតានតឹងនេះ គឺច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ សម្រាប់លំហូរប្រេងនិងឧស្ម័នរបស់ពិភពលោក។ ប៉ុន្តែទោះបីជាអរិភាពចាប់ផ្តើមជាថ្មីក៏ដោយ កិច្ចចរចាក្រោមការជួយសម្រុះសម្រួលពីភាគីទី៣ រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតេហេរ៉ង់ មិនទាន់ចប់ជាផ្លូវការនៅឡើយទេ៕