* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប៉ាគីស្ថានប្តេជ្ញាជំរុញអាមេរិកនិងអ៉ីរ៉ង់ ឱ្យត្រឡប់មករកការចរចាគ្នាឡើងវិញ

16-07-2026 14:55

(អ៉ីស្លាម៉ាបាដ)៖ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ប៉ាគីស្ថានបាននិយាយថា ខ្លួននឹងបន្តជំរុញឱ្យសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បញ្ឈប់អំពើហិង្សា ហើយបន្តកិច្ចពិភាក្សាគ្នាដោយសន្តិវិធីឡើងវិញ នៅក្រោមអនុស្សរណៈយោគយល់ (MoU) ដែលខ្លួនជួយសម្រុះសម្រួលសម្រេចបាន កាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក Tahir Andrabi បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅរដ្ឋធានីអ៉ីស្លាម៉ាបាដថា ស្របពេលដែលការអនុវត្ត MoU កំពុងតែជួបបញ្ហាប្រឈម ប៉ាគីស្ថាននឹងបន្តជំរុញភាគីទាំងអស់ឱ្យបញ្ចប់អំពើហិង្សា ហើយបន្ត​កិច្ចពិភាក្សាកម្រិតបច្ចេកទេសឡើងវិញ ដោយស្របទៅតាម MoU។ លោក Andrabi បន្ថែមថា «យើងសង្ឃឹមថា ស្ថានការណ៍នៅច្រកសមុទ្រ Hormuz នឹងអាចវិលទៅរកភាពប្រក្រតីវិញក្នុងពេលឆាប់ៗ ខណៈវាជារឿងសំខាន់ជាខ្លាំង ក្នុងការធានានូវ​សុវត្ថិភាព សន្តិសុខ និងសេរីភាព នៃការធ្វើចរាចរណ៍នៅដែនសមុទ្រ»។

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz គឺស្ថិតនៅចំណុចកណ្តាល នៃការផ្ទុះឡើងវិញជាថ្មីនៃអរិភាពរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលឥឡូវបានបន្តដល់ថ្ងៃទី៦ហើយ បើទោះបីជាភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋម កាលពីខែមិថុនា ដែលសំដៅស្វែងរកការបិទបញ្ចប់សង្រ្គាមជាផ្លូវការក៏ដោយ៕