* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ពួតដៃគ្នា​ឆ្ពោះទៅកាន់​អនាគត! ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​ រៀបចំ​កិច្ចប្រជុំ​ស្តីពី​ដៃគូសហការ​ផលិត​ភាពយន្ត​ទូរទស្សន៍​និងភាពយន្ត​​ខ្នាតធំ

16-07-2026 16:41

(ប៉េកាំង)៖ កាលពីថ្ងៃទី​១៤ខែកក្កដា ​កិច្ចប្រជុំ​ស្តីពី​ដៃគូសហការ​ផលិត​ភាពយន្ត​ទូរទស្សន៍ និង​ភាពយន្ត​ខ្នាតធំនៃ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិនបាន​បើកធ្វើនៅ​ក្រុងប៉េកាំង ។ ​លោក​ Shen ​Haixiong ​អនុរដ្ឋមន្ត្រី​នៃក្រសួង​ឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន​និងជា​អគ្គនាយកនៃ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិន ​លោកស្រី​ Gao ​Xiaoli ​អនុប្រធាន នៃ​តុលាការប្រជាជន​កំពូលចិន​និងលោក​ Shahbaz ​Khan ​តំណាង​អង្គការ​យូណេស្កូប្រចាំ​នៅចិនជាដើម​បានអញ្ជើញ​ចូលរួម​សកម្មភាពនេះ ​និងសម្ពោធ​ដំណើរការ​ការចាក់ផ្សាយ​ភាពយន្ត​ទូរទស្សន៍​និងភាពយន្ត​ខ្នាតធំល្អៗ​នៃ​អគ្គស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​មជ្ឈិមចិន​ប្រចាំឆមាស​ទីពីរ​ឆ្នាំ២០២៦​។

លោកស្រី ​Jiang ​Haiqing ​សមាជិក​ក្រុមអ្នក​និពន្ធនៃ​អគ្គស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិនបានថ្លែង​ថា ឆ្នាំ២០២៦ជា​ការចាប់ផ្តើម​អនុវត្ត “ផែនការ​អភិវឌ្ឍន៍ជាតិ៥​ឆ្នាំទី១៥”​របស់ចិន​ ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិននឹង​បញ្ចេញ​ភាពយន្ត​ល្អៗក្នុង​ខណៈពេល​សំខាន់ៗ​ដូចជា ​ខួបទី​៩០ឆ្នាំនៃ​ថ្ងៃជ័យជម្នះនៃ​មហាដំណើរ​របស់​កងទ័ពក្រហម​និងខួបទី១០០​នៃការបង្កើតកងទ័ព​រំដោះប្រជាជន​ចិនជាដើម ​​ដើម្បី​បង្ហាញពី​គុណតម្លៃ​យុគសម័យ​និង​ស្មារតី​ចិន។

អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិននឹង​ពួតដៃ​ជាមួយដៃគូគ្រប់​មជ្ឈដ្ឋាន​ បំផុស​កម្លាំងរស់រវើក​នៃការច្នៃប្រឌិតថ្មី​ជាបន្តបន្ទាប់​ ដើម្បីរួម​ចំណែកកាន់តែ​ច្រើននិង​កាន់តែធំ ​សម្រាប់​ការអភិវឌ្ឍ​វប្បធម៌សង្គមនិយម​និង​ការកសាង​ប្រទេស​ខ្លាំងក្លាខាង​វិស័យ​វប្បធម៌៕

វិទ្យុមិត្តភាពកម្ពុជាចិន