* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

WAIC 2026៖ ជំរុញ​ឱ្យ​អភិបាលកិច្ចបញ្ញាសិប្បនិម្មិត​សាកលក្លាយ​ពី​ «គំនិត​ឯកភាព​រួម» ​ទៅ​ជា​ «សកម្មភាព​រួម​»

16-07-2026 16:57

(ប៉េកាំង)៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ (World Artificial Intelligence Conference – WAIC 2026) និងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសកល នៃបញ្ញាសិប្បនិម្មិត (High-level Meeting on Global AI Governance) នឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជា វេទិកាអន្តរជាតិដ៏សំខាន់បំផុតមួយ សម្រាប់ការពិភាក្សាអំពីអនាគតនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការបង្កើតក្របខណ្ឌអភិបាលកិច្ចសកល ការចែករំលែកនៃនវានុវត្តន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងបរិបទដែល AI កំពុងក្លាយជាបច្ចេកវិទ្យាស្នូលនៃបដិវត្តន៍ឧស្សាហកម្មទី៤ ប្រទេសនានាកំពុងប្រកួតប្រជែង ទាំងផ្នែកបច្ចេកវិទ្យា ទុន វិនិយោគ ទិន្នន័យ និងធនធានមនុស្ស។ សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ជាសន្និសីទដ៏មានសារសំខាន់ ពីព្រោះជាវេទិកាដែលប្រមូលផ្តុំថ្នាក់ដឹកនាំពិភពលោក ក្រុមហ៊ុន AI ឈានមុខគេ អ្នកវិទ្យាសាស្ត្រ អង្គការអន្តរជាតិ ស្ថាប័នស្រាវជ្រាវ និង វិនិយោគិនបច្ចេកវិទ្យាជាដើម។ ការប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងនេះនឹងជំរុញឱ្យមាន ការស្វែងរកដំណោះស្រាយរួមសម្រាប់ការអភិវឌ្ឍ AI ប្រកបដោយសុវត្ថិភាព ទំនួលខុសត្រូវ និងចីរភាព។

បញ្ញាសិប្បនិម្មិតបច្ចុប្បន្នកំពុងបង្កើតទាំងឱកាស និងហានិភ័យជាច្រើនដែលចាំបាច់​ត្រូវតែមានអភិបាលកិច្ចឱ្យល្អ និង ត្រឹមត្រូវប្រកបក្រមសីលធម៌។ បញ្ហាសំខាន់ៗរួមមាន ការការពារទិន្នន័យ សន្តិសុខសាយប័រ Deepfake, AI Weaponization, AI Ethics, Algorithm Bias និង ការជំនួសការងារមនុស្សផងដែរ។ ដូច្នេះ ការបង្កើតក្របខណ្ឌអភិបាលកិច្ចសកល គឺជាបញ្ហាបន្ទាន់ ដែលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងឈានមុខគេក្នុងការ​ដឹកនាំ គ្រប់គ្រងលើបញ្ហាបញ្ញាសិប្បនិម្មិត្ត ដោយបានលើកឡើង នូវគោលការណ៍សំខាន់ៗរួមមាន AI for Good, AI for All, Inclusive AI, Open Cooperation, និង Shared Benefits។ គោលការណ៍ទាំងនេះស្របនឹងគំនិត "សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ" ដែលសង្កត់ធ្ងន់លើការអភិវឌ្ឍរួម ការគោរពអធិបតេយ្យភាព របស់ប្រទេសនីមួយៗ និងការចែករំលែកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីដោយមិនទុកប្រទេសកំពុងអភិវឌ្ឍន៍​នៅពីក្រោយ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានអភិវឌ្ឍយ៉ាងឆាប់រហ័សលើ Large Language Models, Robotics, កម្មន្តសាលវៃឆ្លាត, ការបើកបរដោយស្វ័យប្រវត្តិ, AI Chips, ការថែទាំសុខភាពវៃឆ្លាត និង ទីក្រុងវៃឆ្លាត។ ជាមួយគ្នានេះដែរ ចិនក៏ជាប្រទេសដែលមានចំនួន Patent AI ខ្ពស់ មានក្រុមហ៊ុន Unicorn AI ច្រើន មានការវិនិយោគលើ AI ធំៗ និងមានការអនុវត្ត AI ក្នុងវិស័យសាធារណៈយ៉ាងទូលំទូលាយទៀតផង។ ក្រៅពីការអភិវឌ្ឍបច្ចេកវិទ្យា ចិនក៏ផ្តោតលើការកំណត់ស្តង់ដារ និងច្បាប់សម្រាប់ AI ដោយលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាជាងការបែងចែកជាប្លុកបច្ចេកវិទ្យា។ ទស្សនៈនេះស្របទៅនឹង គំនិត លោក ស៊ី ជីនពីង ស្តីពីសង្គមនិយម ដែលមានលក្ខណៈពិសេសរបស់ចិនសម្រាប់យុគសម័យថ្មី ដែលលើកកម្ពស់ការបង្កើតប្រព័ន្ធអភិបាលកិច្ចសកល ដែលមានលក្ខណៈបើកចំហ បរិយាបន្ន និងផ្អែកលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ជាមួយគ្នានេះដែរ ការអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជាចំពោះបដិវត្តន៍បច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមរៀបចំអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត និងការជំរុញសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ការចូលរួមនេះ ក៏បង្ហាញថា កម្ពុជាមិនចង់ក្លាយជាអ្នកតាមក្រោយ នៃបដិវត្តន៍ AI ទេ ប៉ុន្តែចង់ក្លាយជាអ្នកចូលរួមយ៉ាងសកម្ម ដែល AI អាចជួយកម្ពុជាក្នុងវិស័យកសិកម្មឆ្លាតវៃ សុខាភិបាល អប់រំ រដ្ឋាភិបាលឌីជីថល ទេសចរណ៍ ឧស្សាហកម្ម ហិរញ្ញវត្ថុ ប្រព័ន្ធគយ និងពន្ធដារផងដែរ។

សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ គឺជាកន្លែងប្រមូលផ្តុំក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ពិភពលោក ជាពិសេសក្រុមហ៊ុនរបស់ចិន ដែលអាចឱ្យកម្ពុជាបង្កើតនូវកិច្ចសហប្រតិបត្តិការលើ មជ្ឈមណ្ឌល ទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ឌឌីជីថល AI Startups, Cloud Computing, និងការគាំទ្រដល់ឧស្សាហកម្មគាំទ្រដល់ការផលិត Semiconductor ផងដែរ ជាពិសេសក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា–ចិន។

ជាការរំពឹងទុកសម្រាប់បណ្តាប្រទេសនានាលើសាកលលោកនិយាយជារួម និង សម្រាប់កម្ពុជានិយាយដោយឡែក និង ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថានឹងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា–ចិនលើបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល ទីក្រុងវៃឆ្លាត រដ្ឋាភិបាលឌីជីថល ពាណិជ្ជកម្មឌីជីថល និង ការតភ្ជាប់ឌីជីថល។ ក្រោមរូបភាពនៃកិច្ចសហប្រតិបត្តិការនេះ កម្ពុជានិងចិនក៏អាចមានកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតឱ្យមាននូវមន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិត មជ្ឈមណ្ឌលនវានុវត្តន៍ មជ្ឈមណ្ឌលស្រាវជ្រាវរួមគ្នាកម្មវិធីទេពកោសល្យបញ្ញាសិប្បនិម្មិត សួនឧស្សាហកម្មឌីជីថល និង Startup Incubator។ ជាមួយគ្នានេះដែរ កម្ពុជាអាចចូលរួមក្នុងការរៀបចំស្តង់ដារ ការពិភាក្សាគោលនយោបាយ ការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ ការពារទិន្នន័យផ្ទាល់ខ្លួន ការបង្កើតបទប្បញ្ញត្តិសម្រាប់ AI ដើម្បីធានាថាការអភិវឌ្ឍបច្ចេកវិទ្យា មានតុល្យភាពរវាងនវានុវត្តន៍ សន្តិសុខ និងសិទ្ធិរបស់ប្រជាពលរដ្ឋ។

សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត គឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យលើសពីការបង្ហាញសមិទ្ធផលបច្ចេកវិទ្យា។ វាជាវេទិកាសម្រាប់កំណត់ទិសដៅនៃការអភិវឌ្ឍ AI និងការរៀបចំរបៀបគ្រប់គ្រងសកលក្នុងយុគសម័យឌីជីថល។ សម្រាប់កម្ពុជា ការចូលរួមរបស់នាយករដ្ឋមន្ត្រី បង្ហាញពីការប្តេជ្ញាចិត្តក្នុងការចាប់យកឱកាសពីបដិវត្តន៍បញ្ញាសិប្បនិម្មិត និងការរួមចំណែក
ក្នុងការកសាងអភិបាលកិច្ចសកល ដែលមានលក្ខណៈបើកចំហ បរិយាបន្ន និងផ្អែកលើកិច្ចសហប្រតិបត្តិការ។

ប្រសិនបើកម្ពុជាអាចបម្លែងការចូលរួមនយោបាយ ទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែងលើការអភិវឌ្ឍធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា ការទាក់ទាញវិនិយោគ និងការកសាងក្របខណ្ឌអភិបាលកិច្ច AI ប្រកបដោយទំនួលខុសត្រូវ នោះព្រឹត្តិការណ៍នេះនឹងក្លាយជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ និង ជាគំរូបង្ហាញសាកលលោក សម្រាប់ការជំរុញ សេដ្ឋកិច្ចឌីជីថល ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិ និងការរួមចំណែកក្នុងការកសាងសហគមន៍ ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព សមធម៌ និងចីរភាព៕

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​ ​​នៃ​​រាជបណ្ឌិត្យ​​សភា​កម្ពុជា