* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ​Xi Jinping​៖ ជំរុញ​ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតតាម​ផ្លូវ​សុចរិត​ជា​លំដាប់​ ព្រមទាំងចែករំលែកផលលាភជាមួយ​គ្រប់​ភាគី

16-07-2026 17:35

(ប៉េកាំង)៖ កិច្ចប្រជុំ​បញ្ញា​សិប្បនិម្មិត​ពិភព​លោក​ឆ្នាំ ​២០២៦ ​និងកិច្ចប្រជុំកម្រិតខ្ពស់​ស្តីពីអភិបាលកិច្ច​បញ្ញា​សិប្បនិម្មិត​សកល​នឹងប្រារព្ធធ្វើនៅទីក្រុងសៀងហៃចាប់ពីថ្ងៃទី ​១៧ ​ដល់ថ្ងៃទី ​២០ ​ខែកក្កដា​ខាង​មុខ​នេះ ​។ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីបើក​កិច្ចប្រជុំ​ព្រម​និង​ថ្លែង​សុន្ទរកថា​គន្លឹះ ៕​

បច្ចុប្បន្នបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ដែល​​ផ្លាស់ប្តូរផលិតកម្ម និងរបៀបរស់នៅរបស់មនុស្សយ៉ាងខ្លាំង និង​បង្កើត​ឡើងនូវ​និម្មាបនកម្ម​ឧស្សាហកម្មសកលថ្មី​។ លោក​Xi Jinping យកចិត្តទុកដាក់ខ្ពស់​ចំពោះការអភិវឌ្ឍ បញ្ញាសិប្បនិម្មិត ដោយគូសបញ្ជាក់​​ថា បញ្ញាសិប្បនិម្មិតអាច​ជាផលិតផល​សាធារណៈអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ ប្រទេសចិនមានឆន្ទៈចែករំលែកភាគលាភ ​នៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិតជាមួយគ្នា​គ្រប់ភាគី​។

«បញ្ញាសិប្បនិម្មិតមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍនាពេលអនាគត យើង​គួរធ្វើ​ឱ្យ​បញ្ញាសិប្បនិម្មិតផ្តល់ ផលប្រយោជន៍ដល់ប្រជាជននៅគ្រប់​​ប្រទេសនិងតំបន់​។ យើងត្រូវ​ផ្តោត​សំខាន់​លើ​ សុខមាលភាពរបស់មនុស្សជាតិទាំងមូល​ និងជំរុញ​ឱ្យបញ្ញាសិប្បនិម្មិតវិវឌ្ឍរីក​ចម្រើន​យ៉ាង​ល្អ​ប្រសើរ​ ជា​លំដាប់​តាម​ទិសដៅដែល​មាន​ប្រយោជន៍​ សន្តិសុខ​និង​យុត្តិធម៌។» នេះជា​អនុសាសន៍​របស់​លោក​ Xi Jinping នៅក្នុងកិច្ច​ប្រជុំ​ដំណាក់កាលទីពីរ នៃកិច្ចប្រជុំក្រៅ​ផ្លូវការ​មេដឹកនាំ​​​ APEC លើកទី ៣២ កាលពី​​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ប្រទេស​ចិន​ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ ចាប់យកឱកាសនៃ​
បដិវត្តន៍បច្ចេកវិទ្យា និងសម្រេចបាន នូវការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​​កម្លាំងចម្រុះ​ក្នុងវិស័យបញ្ញាសិប្បនិម្មិត។ ទិន្នន័យបាន​បង្ហាញថា ប្រទេសចិនមានចំនួន ៦០% នៃចំនួនប៉ាតង់ខាងបញ្ញាសិប្បនិម្មិតទូទាំងពិភពលោក ហើយចំនួនអ្នកប្រើប្រាស់ បញ្ញាសិប្បនិម្មិតដែលអាចបង្កើតខ្លឹមសារថ្មី​បានលើសពី ៥០០ លាននាក់។ ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនបានបង្កើតមូលនិធិជាតិ សម្រាប់​វិនិយោគឧស្សាហកម្មបញ្ញាសិប្បនិម្មិតដែលមានទំហំសរុប ៦០ ពាន់លានយាន់​ប្រាក់​ចិន​ បានកំណត់​វិធានការគ្រប់គ្រងសេវាកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត តាម​ក្រម​សីលធម៌​ និងបានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងកិច្ច​សហប្រតិបត្តិការបញ្ញាសិប្បនិម្មិតចិន-BRICS ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មជាបន្តបន្ទាប់។

លោក​ Xi Jinping បាន​ថ្លែងក្នុង​កិច្ច​ប្រជុំ​ដំណាក់កាលទីពីរនៃកិច្ចប្រជុំកំពូល G20 លើកទី ១៩ កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២៤​ ថា ​​ «គួរតែ​​បង្កើន​​អភិបាលកិច្ចនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យបញ្ញាសិប្បនិម្មិត ដើម្បីធានាថា បញ្ញាសិប្បនិម្មិត ត្រូវបានប្រើប្រាស់តាមផ្លូវ​សុចរិត​ និងផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងមូល​ ព្រមទាំងការពារកុំ​ឱ្យ​វា​​ក្លាយជា «ល្បែងរបស់​ប្រទេសអភិវឌ្ឍន៍​​និង​អ្នកមាន »។

ប្រទេសចិន​កំពុងពន្លឿនការច្នៃប្រឌិតខាង​ទ្រឹស្តី ប្រព័ន្ធ និងការអនុវត្តក្នុងការគ្រប់គ្រងបញ្ញាសិប្បនិម្មិត ហើយបានលើកឡើង​នូវផែនការ​​អភិបាលកិច្ចដែលសមស្របនឹង​ផលប្រយោជន៍រួមរបស់ប្រទេសនានា​ នឹង​ជួយបង្កើត​ប្រព័ន្ធអភិបាលកិច្ច បញ្ញាសិប្បនិម្មិតសកលដែលមានសមធម៌ សមហេតុផល បរិយាប័ន្ន​ និងចែករំលែកគ្នា​ ប្រឆាំងការបង្កើត "រង្វង់តូច" ដែលបង្កការប្រឈមមុខដាក់គ្នាជាក្រុម ​ដើម្បី​ជំរុញ​ការកសាងសហគមន៍ជោគវាសនា​រួម​​ សម្រាប់មនុស្សជាតិ។

ឥស្សរជន​អន្តរជាតិជឿជាក់ថា ប្រទេសចិននឹងបន្តផ្តល់កម្លាំងចលករដ៏ខ្លាំងក្លា​សម្រាប់ការជំរុញ​ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតតាម​ផ្លូវ​សុចរិត​និង​ផ្តល់​ផល​ប្រយោជន៍ជាទូទៅ​ ព្រម​និងជួយបណ្តា​​ប្រទេសសកលខាងត្បូង​ ពង្រឹងការកសាងសមត្ថភាពរបស់ពួកគេ៕

វិទ្យុមិត្តភាពកម្ពុជាចិន